header ads

Sponsor

ភ្នំពេញៈ បុរសដែលជាអ្នករត់កងបីឥណ្ឌាម្នាក់ ត្រូវគេវ៉ៃ ខណៈទៅចាប់ម៉ូយនៅទីតាំងដែលពួកគេឈរជើង បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង កាលវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាលិច (គួចកាណុង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មានអ្នករត់ម៉ូតូ និងកង់បីឥណ្ឌា ៤ទៅ៥នាក់ បានរត់ចាប់ម៉ូយឡានតាក់ស៊ីឈប់ទម្លាក់ម៉ូយនៅគល់ស្ពានគួចកាណុងជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុ ក៏មានរថយន្តទម្លាក់ម៉ូយដូចសព្វដង ស្រាប់តែមានកង់បីឥណ្ឌា ពណ៌សគ្មានស្លាកលេខ មកឈប់ចាប់ម៉ូយ តែត្រូវបានក្រុមជនបង្កប្រាប់ថា បងចាំពួកខ្ញុំចាប់គ្រប់គ្នាសិន នៅសល់បងចាប់ចុះ ព្រោះកន្លែងនេះជាទីតាំងដែលពួកខ្ញុំឈរជើង ចំណែកជនរងគ្រោះបាននិយាយថា គ្មានកម្មសិទ្ធិអ្នកណាម្នាក់ទេ ខ្ញុំចាប់បានយកហើយ ក្រោយមកក៏ផ្ទុះអំពើហិង្សាឈានដល់កាវាយតប់គ្នា រហូតដល់សន្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆុន រិទ្ធ មានឆ្នាំកំណើត ១០.០៩.១៩៨៣. កន្លែងកំណើតភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧត្ដង្គ ខេត្តកំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅផ្ទះជួលនៅទួលសង្កែ ជនរងគ្រោះបាននិយាថា គាត់ចង់ទៅដាក់ពាក្យបណ្ដឹងព្រោះគាត់ស្គាល់មុខក្រុមជនបង្ក ហើយក៏មានកាមេរាសុវត្តិភាពផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ហើយក៏ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្រះចក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post