header ads

Sponsor

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ បានចេញមកបញ្ជាក់ថា រថយន្ដ Lexus RX-350 ពាក់ស្លាក​លេខរដ្ឋ ១៧-២-០៨៤៥ ដែលបើក​បុកទ្រូងផ្លូវនៅរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រឈានចូល​ថ្ងៃទី៦ ខែមេសានេះ គឺជាស្លាកលេខក្លែងក្លាយទេ។

បើតាមក្រសួងកសិកម្ម ស្លាក​លេខរដ្ឋ១៧-២-០៨៤៥ គឺពាក់លើ​រថយន្ត​ម៉ាក Mitsubishi Pajero Sport ពណ៌ស ផលិតឆ្នាំ២០១៥ ហើយរថយន្ដ Lexus ដែលជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញនេះ ជារថយន្ដឯកជនក្លែងបន្លំស្លាកលេខរដ្ឋ មកបំពាក់លើរថយន្ដផ្ទាល់ខ្លួន។

ក្រសួងកសិកម្ម បញ្ជាក់ទៀតថា នាពេលថ្មីៗនេះ ក្រសួងក៏បានសង្កេតឃើញមានរថយន្តមួយចំនួនទៀត បន្លំបំពាក់ស្លាកលេខរដ្ឋ១៧ ដែលរួមមាន រថយន្តម៉ាក Alphad ពណ៌ខ្មៅ ស្លាកលេខរដ្ឋ ១៧-២-០៩១៧ និងរថយន្តម៉ាក Audi ពណ៌ស ស្លាកលេខរដ្ឋ១៧-២-០៩១៩ ផងដែរ។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការចំពោះរថយន្ដដែលបន្លំស្លា​កលេខ ទាំងអស់នេះ។

សូមបញ្ជាក់ថា បុរស២នាក់ បើករថយន្តមួយគ្រឿងម៉ាក Lexus RX-350 ពណ៌ស ពាក់ស្លាក​លេខរដ្ឋ១៧-២-០៨៤៥ បានបើកបុកទ្រូងផ្លូវ តាមបណ្តោយមហាវិថីម៉ៅសេទុង កែង ផ្លូវ១៥៥ ជិត វត្តទួលទំពូងនាម៉ោងជាង១២ រំលងអធ្រាត្រឈានចូកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

ក្រោយកើតហេតុ អ្នកបើកបរ និងអ្នករួមដំណើរ​មិនរងរបួស បានទុករថយន្តចោលនៅកន្លែងកើតហេតុ ហើយ​រត់ដល់កន្លែងស្ងាត់ ក៏ប្រទះយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង បានដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូអ្នកដំណើរតាមផ្លូវនោះ ជិះគេចខ្លួនបាត់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post