
ភ្នំពេញៈ ក្មេងប្រុស អាយុ៨ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទៅជាមួយមិត្តភក្តិ ចុះហែលទឹកស្រះមួយ ដែលមានចង្ងាយប្រមាណ១.២០០ម៉ែត្រ ពីផ្ទះប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាណាព្យាបាល ចុះរុករកទាល់តែឃើញ តែអកុសល ក្មេងរងគ្រោះបាត់បង់ជីវិតទៅហើយ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៣៖៣៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
ក្មេងរងគ្រោះ ឈ្មោះ ប្រាក់ សុភា ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង មានឪពុកឈ្មោះ ប្រាក់ មុត ជាគ្រូបង្រៀន បាននាំគ្នាមកហែលទឹកស្រះលេង ដែលមានចង្ងាយប្រមាណ ១.២០០ម៉ែត្រពីផ្ទះ ជាមួយក្មេងប្រុសម្នាក់ទៀតឈ្មោះ ខ្លី ហុង អាយុ៧ឆ្នាំ ។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕



