នៅលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍ទៅលើស្បែកជើង១គូតម្លៃ ១៤៧៥ ដុល្លារ ដែលក្នុងនោះមាន គង់ ច័ន្ទស្រីមុំ និង ​ជំទាវ​ Deth Malina​ ភរិយាលោកឧកញ៉ា ឌួង ឆាយ និងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ទិញវាពាក់ដែរ ព្រោះ​លក្ខណៈ​ពិសេស​របស់​ស្បែកជើងប្រេន​ម៉ាក GUCCI​ ប្រភេទ​នេះដែរ​ គឺមិនមានភាពរអិលនោះទេ ដែលផ្តល់ភាព​ងាយស្រួល​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​ និង​ធ្វើ​ដំណើរ​កម្សាន្ត​ ដែលពិតជា​មាន​សុវត្ថិភាព​ខ្លាំងណាស់​ ។

យ៉ាងណាចំពោះ លោកស្រី នឹម វណ្ណៈ អគ្គនាយិកាក្រុមហ៊ុន KC airline និងជាក្មួយសម្ដេចតេជោ ដែលជាកូនស្រីរបស់ជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ បានលើកឡើងយ៉ាងដូចច្នេះវិញថា៖

ឃើញផូសអួតស្បែកជើង 👟👠ចឹងបានគេថាមនុស្សទើបស្គាល់ចំហាយលុយ និងមនុស្សអវិជ្ជាមួយចំនួន មនុស្សមិនស្គាល់អ្វីដែលហៅថាសុភមង្គលពិត គេពាក់ដល់ខោទ្រនាប់ អាវទ្រនាប់ មួយឈុត ៥០០ដុល្លារ ១០០០ដុល្លារគេមិនអួតផង 🤣លោកព្រះអើយ 😂 ខ្ញុំវិញស្បែកជើងតំលៃ៥ដុល្លារដល់ ៣០០០ដុល្លារ ក៏មានពាក់ដែរ ។តែគ្មានឃើញអីអស្ចារ្យផង ។ ដើរទៅមុខដូចគ្នា សំខាន់អ្នកពាក់និងមានក្តីសុខរឺអត់?? កុំពាក់ស្បែកជើងរាប់ពាន់ដុល្លារតែក្នុងគ្រួសារគ្មានក្តីសុខ មានសុខភាពមិនល្អ ខំលាក់បាំងការពិត ហឹម ណ្ហើយ ពាក់អីស្រួលពាក់នោះទៅលោកព្រះ ចឹងកុំអួតខ្មាសគេ ខ្ជិលថតស្បែកជើងកូនៗខ្ញុំអោយមើល កុំអោយគេថាអួត នៅស្ទើរណាស់ មិនមែនត្រឹមទិញស្បែកជើងអោយកូនទេ ម្តាយឪពុកក៏វណ្ណៈទិញប្រទានលោកដែរ។ សូមអរគុណ សូមជំរាបលា 🙏🏼👋😂ចឹងនិយាយថា អត់ចង់និយាយ 🤣

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor