ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ ការណ៍បញ្ជាក់ថា កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ យប់មិញនេះ កញ្ញា យិន ឃុន ម៉ី ហៅ ម៉ាណា ដែលជាអ្នកបើករថយន្តយ៉ាងសាហាវបុកនិស្សិតស្រី ឌុំ រីដា បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធមនោះ ត្រូវបានផ្ទេរពីពន្ធនាគារប៉េហ្ស៊ី ទៅដេកមន្ទីរពេទ្យរុស្ស៊ី ដោយមូលហេតុ មានជំងឺសួត និងថប់ដង្ហើម ។
សូមជម្រាបជូនថា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កញ្ញា ឃុន ម៉ី ត្រូវ បានតុលាការចោទប្រកាន់ ជាផ្លូវការតែមួយបទល្មើសប៉ុណ្ណោះ គឺបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាល ឲ្យស្លាប់អ្នកដទៃតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានេះ លោកស្រី ផាត់ ពៅ អាយុ៥០ឆ្នាំ ជាម្តាយបង្កើតសពនិស្សិត ឌុំ រីដា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្ដឹងផ្លូវការទៅលោក វរសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ទាមទារសំណងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារ និងស្នើចាត់ការតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់ ប៉ុន្តែក្រោយមកព្រមទទួល សំណងចំនួន៧ម៉ឺនដុល្លារ ៕
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!