header ads

Sponsor

ខេត្តព្រះសីហនុ៖ ក្រោយមហាជន ផ្ទុះប្រតិកម្មអំពីការខ្វះទឹកស្អាតប្រើប្រាស់នៅក្រុងព្រះសីហនុជាច្រើនខែខែមកនេះ ឯកឧត្តម សយ ភារម្យ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទៅជួបជាមួយមន្ត្រី របស់ខ្លួននៅក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី០៨ខែមេសាឆ្នាំ២០១៩ ហើយក៏ទៅវិញបាត់ ។

នៅក្នុងចុងឆ្នាំ២០១៨ កន្លងមកនេះ ស្របពេលដែលជនជាតិចិនចូលមកច្រើន និងមានពីលុបបឹងធម្មជាតិព្រែកទប់ ជាង១១ហិចតានៅក្រុងព្រះសីហនុ ផងនោះ បានធ្វើឲ្យមានការខ្វះទឹកស្អាតប្រើប្រាស់ជាច្រើនខែមកហើយ នៅក្នុងក្រុងបានកើតឡើង ជាបញ្ហាប្រឈម ខណៈកន្លងមករាប់សិបឆ្នាំមិនដែលជួបប្រទះសោះ។

បើតាមមន្ត្រីរដ្ឋករទឹកបានអោយដឹងថា ការខ្វះទឹករាល់ថ្ងៃនេះ ដោយសារតែ ក្រុមហ៑ុនអានកូ ដែល​ជាអ្នកផលិត មិនបានផ្តល់មកអោយរដ្ឋករទឹកចែកចាយគ្រប់គ្រាន់។

ក្រោយពីការអញ្ជើញចុះមកដល់របស់ឯកឧត្តម សយ ភារម្យ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម យើងមិនទាន់ទទួលបាននៅឡើយអំពីចំណាត់ការ និងដំណោះស្រាយយ៉ាងណានោះចំពោះបញ្ហានេះ។

ចំណែកលោក ផន រតន ប្រធានរដ្ឋករទឹកវិញ ថាសូមរង់ចាំការឆ្លើយបំភ្លឺពីខាងលោករដ្ឋលេខាធិការទៅទើបច្បាស់ការជាង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post