header ads

Sponsor

ភ្នំពេញៈ លុយ៣លាន ៥សែន ២ម៉ឺនដុល្លារអាមេរិក ដែលមានប្រភពចេញមកពីទីក្រុងហុងកុង ត្រូវបានបញ្ជូនទៅរក្សាទុកជាបណ្ដោះអាសន្ននៅធនាគារជាតិនៃកម្ពុជាហើយ ។

ចំណែកបុរសជនជាតិចិន៣នាក់ដែលាជាម្ចាស់លុយ ត្រូវបានចៅក្រមតុលាការសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារប៉េហ្សុីភ្នំពេញជាបណ្ដោះអាសន្នដែរ ក្រោមការចោទប្រកាន់ពីបទ ចរាចរហិរញ្ញប្បទានភេរវកម្ម ។

ជនត្រូវចោទដែលតុលាការឃុំខ្លួនទី១៖ ឈ្មោះ Wang Shiping ប្រើលិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ ។ ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខED4367915 មុខរបរ មិនពិតប្រាកដ ។ ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

នេះបើតាមការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ គៀតច័ន្ទ ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

តាមរបាយការណ៍អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថាប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងជាសាច់ប្រាក់នេះបានធ្វើឡើងកាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយបានឃាត់ខ្លួនជនជាតិ ចិន ៣នាក់ធ្លាប់ធ្វើដំណើរទៅមកប្រទេសកម្ពុជាជាច្រើនលើកមកហើយ ។

លទ្ធផលនៃការសាកសួរបានបង្ហាញថា ជនសង្ស័យ២នាក់ ពិតជាបានយកសាច់ប្រាក់សរុបចំនួន ៣.៥២០.០០០ដុល្លាអាមេរិកចេញពីទីក្រុងហុងកុងមកកាន់ប្រទេសកម្ពុជាមែនដោយអះអាងថា ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារហើយថាប្រភពនៃសាច់ប្រាក់នោះគឺបានមកពីការឈ្នះល្បែងនៅម៉ាកាវ ខ្ចីបងប្អូន និងខ្លះទៀតបានមកពីផលចំណេញក្រុមហ៊ុន ប៉ុន្តែសុទ្ធតែគ្មានឯកសារបញ្ជាក់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post