header ads

Sponsor

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា នៅថ្ងៃទី២៩- ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦និង៥៧នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចនាឡិកាដៃ១គ្រឿង នៅចំណុចផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួង លីលី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបំរើខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារថាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ អុន មករា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកញ្ជូន ស្នាក់នៅផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សម្ភារៈដកហូត៖ នាឡិកាដៃខ្សែស្បែក១គ្រឿង ដាំត្បូងពណ៌ស (របស់ជនរងគ្រោះ)។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ៣គ្រឿង, ជញ្ជៀនពេជ្រ១វង់ (របស់ជនរងគ្រោះ)។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី២៥មេសា វេលាម៉ោង៧និង៣០នាទី ជនរងគ្រោះបានយកនាឡិកាដៃខ្សែ១គ្រឿង, ទូរស័ព្ទដៃ៣គ្រឿង, ជញ្ជៀនពេជ្រ១វង់ ទុកលើក្តាអ៊ុតខោអាវក្នុងផ្ទះចំណុចកើតហេតុ រួចជនរងគ្រោះបានចូលទៅដេកក្នុងបន្ទប់ លុះព្រឹកឡើងក៏បាត់នាឡិកាដៃខ្សែ១គ្រឿង, ទូរស័ព្ទដៃ៣គ្រឿង, ជញ្ជៀនពេជ្រ០១វង់។

លុះដល់ថ្ងៃទី២៩មេសា វេលាម៉ោង៦និង៥៧នាទី ជនរងគ្រោះបានឃើញនាឡិកដៃដែលខ្លួនបាត់ នៅហ្នឹងដៃរបស់ជនសង្ស័យកំពុងយកទៅបញ្ចាំនៅម្តុំសង្កាត់ផ្បារថ្មីទី១ ខណ្ឌដូនពេញ ហើយជនគ្រោះបាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង និងមានចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានទិញទូរស័ព្ទដៃពីមនុស្សស្រីម្នាក់ មិនស្គាល់ឈ្មោះ រួចខ្លួនបានយកនាឡិកាដៃខាងលើទៅបញ្ចាំ ក៏ត្រូវជនរងគ្រោះឃើញបាននាំខ្លួនប្រគល់ឲ្យសមត្ថិកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post