header ads

Sponsor

កំពង់ចាមៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយ រវាងរថយន្ត Ford ព្រលះគ្នាលាន់ដូចរន្ទះ ជាមួយរថយន្តកូរ៉េដឹកមាន់ នៅលើស្ពានគីហ្សូណា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងអ្នករបួសធ្ងន់ស្រាល ចំនួន៧នាក់ ផ្សេងទៀត នៅវេលាម៉ោង១៖០២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចលើស្ពានគីហ្សូណា ខេត្តកំពង់ចាម។

យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា បើគិតមកដល់ម៉ោងនេះ សាកសពជនរងគ្រោះ នៅមិនទាន់យកចេញពីក្នុងរថយន្តបាននៅឡើយទេ ដោយសារគៀបជាប់តែម្ដង ចំណែកសមត្ថកិច្ចពាក់ព័ន្ធកំពុងចាត់ចែងជាមួយក្រុមគ្រួសារ ធ្វើការកាត់ដែករថយន្ត ដើម្បីយកសពចេញមកក្រៅ។

សូមបញ្ជាក់ថា រថយន្តទាំងពីរគ្រឿងនោះ មានរថយន្តម៉ាក Ford ពាក់ស្លាកលេខ ភ្នំពេញ 2AK-3517 និងរថយន្តកូរ៉េដឹកមាន់ (រកស្លាកលេខមិនទាន់ឃើញ) ចំពោះព័ត៌មានលម្អិត សារព័ត៌មានCAM POST នឹងផ្សាយជូនបន្តិចទៀតនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post