header ads

Sponsor

ជាថ្មីម្ដងទៀត ប្រិយមិត្តប្រហែលជាបានជ្រាបហើយ លោកស្រី នឹម វណ្ណៈ អគ្គនាយិកាក្រុមហ៊ុន KC airline និងជាក្មួយសម្ដេចតេជោ ដែលជាកូនស្រីរបស់ជំទាវ ហ៊ុន ស៊ីណាត ក្រោយបានបញ្ចេញមតិទាក់ទងនឹងការផូសរបស់ប្រេនៗតម្លៃថ្លៃៗ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង តែអ្វីដែលធ្វើឲ្យលោកអ្នកចាប់អារម្មណ៍បន្ថែមទៀតនោះគឺទាក់ទងនឹងសកម្មភាពផ្ទាល់តែម្ដងរបស់លោកស្រី។

ជាក់ស្ដែងខណៈកម្ពុជាយើងដែលប្រឈមមុខនឹងបញ្ហាកខ្វះទឹកយ៉ាងធ្ងង់ធ្ងរ ដែលធាតុអាកាសកើនពី៤០អង្សាសេ ឈាន ដល់ ៥០អង្សាសេ ក្នុងខែមិថុនា លោកស្រីបានចែករំលែកក្តីស្រឡាញ់ដោយការផ្តល់ទឹក😍 ក្នុងអំឡុងប៉ុន្មានខែនេះ ។

លោកស្រីបានឲ្យដឹងទៀតថា ពួកយើងដែលរស់នៅបណ្តាទីក្រុង និងខេត្តមួយចំនួន នៅមានទឹកប្រើប្រាស់ មានកង្ហារ និងមានម៉ាសុីនត្រជាក់ប្រើ រីឯបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធំ គាត់កំពុងខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំងណាស់ ដោយហេតុនេះហើយនាងខ្ញំបានសំរេចចិត្តចុះជួយតាមបណ្តាខេត្តដែលខ្វះទឹកក្នុងខែឧសាភា និង មិថុនា នូវទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១ម៉ឺនដុល្លារ ។

ជាចុងក្រោយនេះលោកស្រីបញ្ជាក់ថា បើបងប្អូនចង់ចូលរួមសូមទាក់ទងមកនាងខ្ញុំផ្ទាល់តាមរយៈហ្វេសប៊ុកនេះ និងទូរស័ព្ទលេខ ០៩៦.៨៦.៧៦៦៦៦៦ និង សហការីនាងខ្ញុំផ្ទាល់ដែលមានលេខ 011936222 ហើយបើបងប្អូនដឹងថាកន្លែងណាខ្វះខាតទឹកអាចទាក់ទងមកលេខខាងឡើងបានផងដែរ។

លោកស្រីថាសុខចិត្តយកលុយទៅជួយប្រជាជនក្រីក្រដែលខ្វះផ្ទះ ខ្វះអាហារ និងខ្វះទឹកប្រើប្រាស់ ប្រសើរជាងយកលុយទិញរបស់ប្រ៊េនមកអួតគ្នា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post