header ads

Sponsor

ភ្នំពេញៈ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យ តាម​បណ្តាស្ថានីយ និង​ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន៣ទីតាំង ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ កាលពី​ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេ តាន របស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់ស្ថានីយ និងដេប៉ូ ចែកចាយ ទាំង៣ផងដែរ។

លទ្ធផល មន្ត្រីជំនាញ បានរកឃើញថា ស្ថានីយ និងដេប៉ូចែកចាយ ប្រេងឥន្ធនៈ ២ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ និង១ទីតាំងទៀត  មិនមាន អនុលោមភាពទាំងផ្នែក បរិមាណ និងគុណភាព។ ដោយឡែក តម្លៃ លក់រាយ ស្ថានីយ / ដេប៉ូ ចែកចាយ ប្រេងឥន្ធនៈទាំង​៣ បានអនុវត្តន៍ ត្រឹមត្រូវ តាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ។

ដោយសារនេះ ជាការរកឃើញលើកទី១ មន្ត្រីជំនាញ បានឱ្យម្ចាស់ស្ថានីយ /ដេប៉ូខាងលើ ធ្វើ កិច្ចសន្យា កែតម្រូវ ភាពមិនអនុលោមខាងលើ ។ ប្រសិនបើមន្ត្រីកាំកុងត្រូល រកឃើញកំហុស លើកទី២ មន្ត្រីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post