header ads

Sponsor

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសាំយ៉ុង១២កៅអីមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន និងដឹកទំនិញពេញលើ​រថយន្ត សង្ស័យអ្នកបើកបរ​ងោកមួយភាំង បានជ្រុលចង្តូតទៅបុកទ្រូងផ្លូវ រងការខូចខាតអស់ចំនួន៣កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហូរហៀរ ប្រេងម៉ាស៊ីនពេញផ្លូវ កល់ជាប់របាំងថ្ម បើ​កទៅមុខលែងរួច តែសំណាងល្អមិនបណ្តាលឲ្យអ្នកបើ​ករថយន្តរបួសនោះទេ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៣៖៣៥នាទីទៀបភ្លឺឈានចូលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ (ត្រង់ចំណុចស្តុបមុខស្ថានទូតវៀតណាម) លើកំណាត់ផ្លូវព្រះមុនីវង្ស  ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តសាំយ៉ុងមួយគ្រឿង ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ  2Y-2027 ធ្វើដំណើ​រតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន នឹងមានដឹកទំនិញពេញលើ​រថយន្ត  (មានទូរទស្សន៍,  ម៉ាស៊ីនព្រីន, កង្ហា, ចង្ក្រានហ្គាស) បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតបាក់អស់ចំនួន៣កង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ  កល់ជាប់របាំងថ្មបើកទៅមុខលែងរួច និងហូរប្រេងម៉ាស៊ីនពេញផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ក្រោយកើតហេតុតៃកុងបានចុះពីលើ​រថយន្តគេចខ្លួនបាត់ មុនសមត្ថកិច្ចមកដល់ ក៏​បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងត្របែក បានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែងនៃអធិការដ្ឋាន ចុះមកធ្វើ​កំណត់ហេតុ រួចសហការជាមួយសមត្ថកិច្ចជំនាញ ចុះមកវាស់វែង  និងយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើ​ងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំទាក់ទងម្ចាស់រថយន្តឲ្យចូលខ្លួនមកធ្វើការដោះស្រាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post