header ads

Sponsor

ភ្នំពេញៈ បុរសស្រ្តី២នាក់ ដោយ​ខាងប្រុសជាគ្រូបង្រៀនភាសាកូរ៉េ ខាងស្រីជាអ្នកលក់គ្រឿងក្រអូប មានប្ដីមានប្រពន្ធរៀងៗខ្លួន តែលែងលះមិនទាន់ដាច់ស្រេចដូចគ្នា បែរជាមកលួចលាក់ បង្កើ​តភ្លើ​ងស្នេហ៍ថ្មី ដោយខាងប្រុសនឹកពេក ខំបើករថយន្តស្កាត់ពីពោធិ៍សាត់មកដល់ភ្នំពេញ  ឡើ​ងផ្ទះសំណាក់ "ម្កុដ មាស" រួមមេត្រីស្នេហាពុះកញ្រ្ជោរខ្លាំងពេក ឬយ៉ាងណា ក្រោយពីស៊ីជម្រៅរួចមក បែរជាខាងប្រុស មានអាការៈមិនស្រួលខ្លួន ទើបខាងស្រីបើ​កទ្វារហៅបុគ្គលិកផ្ទះសំណាក់ មកជួយលើ​កចុះមកក្រោម ដើម្បីដឹកយកទៅមន្ទីរពេទ្យ តែអកុសល​ដាច់ខ្យល់ស្លាប់បាត់ ទើ​បរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានចុះពិនិត្យមើ​លតែម្ដង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល​កើតឡើ​ងកាលពីវេលាម៉ោង២៖៥នាទីរំលងអធ្រាត្រ  ឈាន​ចូលថ្ងៃព្រហស្បតិ៍​ ទី២៥ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្ទះសំណាក់យីហោ "ម្កុដ មាស"  នៅតាមផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ អឿន ប៊ុនធឿម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀនភាសាកូរ៉េ  មានស្រុកកំណើតភូមិកោះវត្ត ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជិះរថយន្ត កាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 2B-1583។ ចំណែកនារីជាសង្សារឈ្មោះ  វ.ភ.ម  អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងក្រអូប ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។


តាមសម្តីនារីជាសង្សារបានឲ្យរៀបរាប់ប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ថា  រូបនាង និងជនរងគ្រោះ  បានលួចមានទំនាក់ទំនងគ្នា  បានរយៈពេលជាងមួយឆ្នាំមកហើយ  ទោះបីដឹងថា បុរសខាងលើ មានប្រពន្ធ និងកូន១ រួចមកហើយ  ហើយរូបនាងក៏មានប្តីដែរ លុះមកដល់ថ្ងៃកើតហេតុ  បុរសជាសង្សារ (ជនរងគ្រោះ )បានឡើងពីខេត្តពោធិ៍សាត់ មកណាត់ជួបគ្នានៅភ្នំពេញ ម៉ោង ៩យប់ ជួបគ្នា នៅផ្ទះសំណាក់ម្តុំ ផ្សារសូរិយាម័ល ខណ្ឌដូនពេញ តែមកដល់ផ្ទះសំណាក់ នៅ ខណ្ឌដូនពេញអត់មានបន្ទប់ភ្ញៀវពេញ  ទើបពួកនាងក៏បាននាំមកជួលផ្ទះសំណាក់ កើតហតុខាងលើដេក  ហើយមុននិងដេកបុរសជាសង្សារ បានផឹកស្រាបៀរជាមួយមិត្តភក្តិផ្សេងទៀត  អស់ចំនួន២កំប៉ុង។ ហើយរូបនាង ក៏បានរួមរក្ស​គ្នាបានមួយដង ក៏ដេកលក់អស់ទៅ។

នារីជាសង្សារ បន្តទៀតថា លុះមកដល់​ម៉ោងកើតហេតុ ប្រហែលម៉ោង២រំលងអធ្រាត្ររូបនាង ក៏ស្រាប់តែឮបុរសជាសង្សារ មានអាការៈដកដង្ហើមលឺៗ ដូចមនុស្សឡើងស្លិះខុសប្រក្រតី ទើប រូបនាងងើបមកហៅ និងយកដៃរឹតទ្រូង តែបុរសជាសង្សារបានបាត់មាត់បាត់ក ទើ​បរូបនាង បានចុះរត់មកហៅបុគ្គលិកផ្ទះសំណាក់អោយឡើងទៅជួយ តែពេលម្ចាស់ផ្ទះសំណាក់ បានបី បុរសជាសង្សារ ចុះមកដាក់កង់បី ដើម្បីយកសង្គ្រោះនៅមន្ទីរពេទ្យ តែពេលមកដល់ជាន់ក្រោមម្ចាស់កង់បី ថា បុរសជាសង្សារ បានស្លាប់បាត់ទៅហើយ ទើ​បរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១  ចុះមកពីនិត្យមើលផងដែរ  និងបានយកខ្សែមក រុំព័ទ្ធកន្លែងកើ​តហេតុ ដើម្បីរង់ចាំខាងសមត្ថកិច្ចជំនាញចុះមកធ្វើ​កោសល្យវិច័យ។ ចំណែកនារីជាសង្សារ ត្រូវបានសមត្ថកិច្ច នាំមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១។

ក្រោយមក​សមត្ថកិច្ច​ជំនាញបច្ចេកទេសកោសល្យវិច័​យស្នងការរាជធានីភ្នំពេញ បាន​ចុះទៅពិនិត្យសាកសព ដោយមិនទាន់ដឹងថា សពស្លាប់ ដោយសារមូលហេតុអ្វីនៅឡើយទេ៕

ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post