header ads

Sponsor

តើនណាខ្លះចូលចិត្តថតរូបបែប Portrait ? (វាជារូបភាពដែលថតចេញមកច្បាស់ផ្នែកខាងមុខ និងព្រិលផ្នែកខាងក្រោយ) បែបទាន់សម័យទំនើប បើទោះបីជាលោកអ្នកស្ថិតនៅទីតាំងដែលមានពន្លឺតិចតួចក្តី ក៏រូបភាពទាំងនោះនៅតែមានភាពទាក់ទាញភ្នែក និងចំណាប់អារម្មណ៍អ្នកដែលបានមើលឃើញរូបនោះដែរ ។ កាលពីមុនមនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលចូលចិត្តថតរូប Portrait តែងជួបការលំបាកជាមួយនឹងការថតរូបនៅពេលយប់ និង នៅទីតាំងដែលមានពន្លឺតិចតួច តើហេតតុអ្វីទៅ?

ព្រោះនៅពេលដែលពួកគេថតរូបភាពទាំងនោះចេញមកម្តងៗ  ពួកគេត្រូវធ្វើការកែរូបថតទាំងនោះ (Photo Edition)  នៅលើកម្មវិធីនានា ដែលមាននៅក្នុងទូរស័ព្ទរបស់ពួកគេ ដើម្បីទទួលបានរូបថតមួយដែលមើលទៅបែប Professional និង ទាក់ទាញចំណាប់អារម្មណ៍អ្នកដែលបានឃើញរូបថតរបស់ពួកគេ ប៉ុន្តែនៅពេលនេះសូមលោកអ្នកឈប់បារម្ភ និង ឈប់ចំណាយពេល Edit រូបភាពទាំងនោះទៀតទៅ ដោយសារតែទូរស័ព្ទ​ OPPO F11 Pro បានដោះស្រាយបញ្ហារបស់លោកអ្នកបានហើយ ។ យោងតាមអ្នកជំនាញរបស់ ក្រុមហ៊ុន OPPO ធ្លាប់បានបញ្ជាក់ហើយថា F11 Pro មានចំនុចពិសេសជាច្រើនដែលបានបំពេញទៅតាមក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នាដែលជាអតិថិជនរបស់ខ្លួន ជាពិសេស កាមេរ៉ាភ្លោះខាងក្រោយទំហំ 48 MP  ដោយសារតែវាត្រូវបានគេ​រចនាឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកដែលចូលចិត្តថតរូបបែប Portrait តែម្តង ដែលអាចធ្វើឲ្យលោកអ្នកក្លាយជាអ្នកជំនាញថតរូបបែបPortrait រយៈពេល 24 ម៉ោងប្រកបដោយគុណភាព និង ការច្នៃប្រឌិតខ្ពស់។ កាមេរ៉ាភ្លោះខាងក្រោយរបស់  OPPO F11 Pro ជាប្រភេទកាមេរ៉ាដែលអាចនិយាយបានថាកប់ស៊េរីចុងក្រោយតែម្តង សម្រាប់ដើមឆ្នាំ២០១៩នេះ ពីក្រុមហ៊ុន OPPO ដូច្នេះសូមទស្សនារូបភាពមួយចំនួនដែលថតដោយទូរស័ព្ទ OPPO F11 Pro ដូចតទៅ៖

 ក្រៅពីចំណុចលេចធ្លោនៃទំហំកាម៉េរាភ្លោះផ្នែកខាងក្រោយ 48MP ហើយនោះ OPPO F11 Pro នៅមានចំនុចទាក់ទាញជាច្រើនទៀត ដូចជា វាមានកាម៉េរាបង្កប់ខ្លួន នៅចំណុចកណ្តាល ដោយវាអាចផុសចេញមកភ្លាមៗ គ្រប់ពេលដែលលោកអ្នកចុចកាមេរ៉ា Selfie ខ្លួន​ឯង និង ជាក្រុម,  OPPO F11 Pro ជំនាន់ថ្មីនេះវាមានថ្មទំហំ 4000mAh បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ត្រឹមតែរយៈពេល៨០នាទីប៉ុណ្ណោះ លោកអ្នកនឹងទទួលបានថ្មពេញទូរស័ព្ទ  , វាមានបច្ចេកវិទ្យាជំនួយល្បឿន​ Hyper Boost , មានពណ៌ខាងក្រោយបែប Gradient ដ៏គួរឲ្យទាក់ទាញចំនួនពីរ គឺ Thunder Black និង Arura green បច្ចុប្បន្នវាកំពុងបានក្លាយជារបស់សំណព្វចិត្តមួយ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ដោយពួកគេបានមើលឃើញពីគុណភាពកប់ស៊េរីតែម្តង ដែលភ្ជាប់ជាមួយនឹងតម្លៃអាចទទួលយកបាន ត្រឹមតែ 339$ ប៉ុណ្ណឺង ៕     

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post