header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសក្រុងរាជធានីភ្នំពេញ តាមចាប់ខ្លួន ពាក់ព័ន្ធនឹង ករណីឆក់ទូរស័ព្ទម៉ាក iPhone X ពីជនជាតិចិន នៅម្តុំស្ពានអាកាស តិច ណូ ខណៈរូបគេ​រត់គេចខ្លួន ចូលទៅសម្ងំអង្គុយលេងក្នុងហាង​អ៊ិនធើណេត បានមួយសន្ទុះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២០៥Eo បើក Net យីហោ  "ឌីយ៉ាម៉ង់  អ៊ិនធើណេត " ស្ថិតនៅ​ផ្លូវព្រះមុនីវង្ស ហើយ​ដេញ​ចាប់ខ្លួនបាន នៅម្តុំអាហារបាត់ដំបង ស្ថិតនៅក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិន២នាក់ កំពុងជិះម៉ូតូកង់បីឥណ្ឌាមួយ គ្រឿង តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ពេលមកដល់ម្តុំស្ពានអាកាស តិច ណូ  ជនរងគ្រោះ បានយកទូរស័ព្ទម៉ាក iPhone X ពណ៌ស មកចុច ក៏ស្រាប់តែលេចមុខជនសង្ស័យ ប្រហែល៦នាក់ ជិះម៉ូតូ៣គ្រឿង (មិនស្គាល់ម៉ាក) បានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច  ហើយក៏ជិះគេចខ្លួនបាត់ ភ្លាមៗនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកល្អក់១ ក៏ផ្អើលទៅដល់ប៉ូលិសក្រុងភ្នំពេញ  ហើយក៏​ធ្វើការស្រាវជ្រាវ រួចនាំជនជាតិចិន តាមរកមើល តាមប្រព័ន្ធ Find My IPhone ដែលភ្ជាប់ក្នុងទូរស័ព្ទនោះ ស្រាប់តែឃើញសញ្ញាបង្ហាញ នៅម្តុំផ្លូវសុខ ហុក ប៉ុន្តែមិនទាន់ឃើញជនសង្ស័យណាម្នាក់ឡើ​យ ទើ​បសមត្ថកិច្ចដឹកជនរងគ្រោះបត់ឡើ​ងមកតាមផ្លូវព្រះមុនីវង្សវិញ  មកដល់មុខទីតាំង អ៊ិនធើណេតខាងលើ សញ្ញាដែលបង្ហាញក្នុងទូរស័ព្ទកាន់តែកៀកគ្នា  ទើ​បសមត្ថកិច្ចនាំជនជាតិចិនទៅរកមើ​ល ក្នុងទីតាំង អ៊ិនធើណេត នោះ។

សមត្ថកិច្ច បានបន្តថា ពេលដើ​រចូលទៅ ឃើញជនសង្ស័យ កំពុងអង្គុយលេង អ៊ិនធើណេត ដោយមិនដឹងខ្លួន គ្រាន់តែក្រឡេកឃើញ សមត្ថកិច្ចក៏ស្ទុះរត់ចេញក្រៅ តាមទ្វារក្រោយ សំដៅ ទៅ​ក្នុងផ្ទះប្រជាពលរដ្ឋនៅម្តុំនោះ ទើប​បង្កឲ្យមានការភ្ញាក់ផ្អើល ចុងក្រោយក៏ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន រួចយកទៅសួរនាំនៅប៉ុស្តិ៍អូរឫស្សី៤ ខណ្ឌ៧មករា។

ក្រោយសួរនាំដឹងរឿង ជនសង្ស័យឈ្មោះ ញ្ញៀន ចាន់តារា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជាន់ទី១ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា តែ​ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សទី៤ បញ្ជូនទៅ កាន់ប៉ុស្តិ៍ផ្សារដេប៉ូ៣ ជាម្ចាស់មូលដ្ឋានកើ​តហេតុវិញ ដើម្បីធ្វើការបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post