Tuesday, May 28, 2019

តើ 60X គឺជាអ្វី ? ប្រិយមិត្តអាចទាយបានទេ?

Tags

យោងតាម Page ផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO នៅកម្ពុជាបានបង្ហោះរូបភាពមួយ ដោយសរសេរថា តើ 60X ជាអ្វី?

ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរូម Comment និង Share បន្តគ្នានៅលើបណ្តាញសង្គម ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ នៅខាងក្រោមពាក្យ 60X មានសរសេរអក្សថា OPPO Reno Series FURTHER YOUR VISION ដែលហាក់ដូចចង់បង្ហាញថា ពាក្យ 60X បាននឹងកំពុងមកជាមួយទូរស័ព្ទស៊េរិថ្មី Reno ដូច្នោះដែរ!

ប៉ុន្តែយើងមិនដឹងថាវាមកក្នុងមុខងារមួយណាឲ្យពិតប្រាកដក្នុងស្មាតហ្វូនម៉ូឌែលមួយនេះឡើយ វាអាចមកក្នុងនាមជាមុខងារកាមេរ៉ា Power Zoom ឬ ជាទំហំអ្វីផ្សេងទៀតដែលយើងមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។

ប៉ុន្តែកន្លងមកយោងតាមព័ត៌មានបែកធ្លាយបរទេសមួយចំនួនបានឲ្យដឹងថា OPPO មានគម្រោងនឹងបង្ហាញអ្វីដែលប្លែក និង អ្វីដែលថ្មី ជាការភ្ញាក់ផ្អើលបំផុតសម្រាប់អតិថិជនរបស់ពួកគេ មិនឲ្យខកបំណងឡើយជាពិសេសលើការរចនាទូរស័ព្ទស៊េរីថ្មីដែលមានឈ្មោះថា OPPO Reno របស់ពួកគេ! ប៉ុន្តែអ្វីដែលយើងខ្ញុំកាន់តែឆ្ងល់នោះ Reno របស់ OPPO ធ្លាប់បានប្រកាសខ្លួនឯងថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺមានឈ្មោះថា Reno 10X Hybrid Zoom ចុះហេតុអ្វីបានជាបំពាក់មុខងារ 60X មកពីណាទៀតហើយ!

ថាមិនត្រូវ OPPO អាចលេងល្បែងបញ្ជោតភ្នែកឲ្យអ្នកប្រើប្រាស់មានចាប់អារម្មណ៍លើផលិតផលថ្មីរបស់ខ្លួនទេដឹង! ប៉ុន្តែបើមានមុខងារ Zoom 60X មែនកប់ស៊េរីហើយ OPPO អើយ! ព្រោះជាធម្មតា ការ Zoom របស់ទូរស័ព្ទនីមួយៗអាចបានត្រឹម 5X ឬ 10X ប៉ុណ្ណោះ ចុះទំរាំតែមាន 60X ទៀត មិនដឹងថា Zoom ដល់ឋាន្តណាទៅលោកព្រះ? ហាហាហា ។ ដូច្នេះគ្នាយើងចាំមើលបន្តទៀតថា 60X របស់ OPPO គឺជាអ្វីឲ្យពិតប្រាកដទៅ?

ហើយថាតើវាជាអ្វីឲ្យប្រាកដរបស់ក្រុមហ៊ុន OPPOទៅ?  ឬ វាគ្រាន់តែជាយុទ្ធសាស្រ្តទាក់ទាញចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនឲ្យកាន់តែចាប់អារម្មណ៍ខ្លាំងមកលើផលិតផលថ្មីរបស់ខ្លួន? ប៉ុន្តែកន្លងមកយោងតាមការសង្កេតរបស់យើងខ្ញុំគឺថាOPPO ជាក្រុមហ៊ុនស្មាតហ្វូនមួយដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានភាពវៃឆ្លាតខ្លាំងណាស់ក្នុងការបញ្ចេញផលិតផលថ្មីៗរបស់ខ្លួនម្តងៗនៅលើទីផ្សារ ហើយប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់ នឹងចង់ដឹងថាអ្វីទៅជា60Xសូមបន្តតាមដានPageផ្លូវការរបស់ក្រុមហ៊ុនOPPOប្រចាំនៅប្រទេសកម្ពុជាតាមរយៈ​ Link https://facebook.com/OPPOCAMBODIA/

Feature Ads