header ads

Sponsor

ភ្នំពេញៈ ថៅកែស្ថានីយ៍ប្រេងឥន្ឋៈតូតាល់ ជិះរថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5306 ជាន់ជាមួយស្លាកលេខរថយន្តម៉ាកព្រូស ពណ៌ស ស៊េរីឆ្នាំ២០០១ និងមានពាក្យបណ្ដឹងម្ចាស់រថយន្តព្រូស សង្ស័យថា រថយន្តថៅកែស្ថានីយ៍ប្រេងឥន្ឋៈតូតាល់ ជិះរថយន្តឯកសាររថយន្តក្លែងក្លាយ ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៤៨៤ កែងផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ជិន សោភ័ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ប្រធានផ្នែកដេរ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវ៤៣០ ស្ថិតនៅភូមិ១៣ សង្កាត់ផ្សារដើមថ្កូវ បានឲ្យដឹងនៅរសៀលនេះថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចតរថយន្តមុខផ្ទះ ហើយមានជនសង្ស័យលួចគាស់ស្លាកលេខរថយន្តទាំងមុខ និងក្រោយ ហើយក៏បានមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ ដើម្បីរក្សាទុក។ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក៏បានចូលចាក់សាំងនៅស្ថានីយប្រេងតូតាល់ ស្រាប់តែឃើញស្លាកលេខរថយន្តរបស់នៅជាប់និងរថយន្តម៉ែកសឺដេសស៊េរីទំនើប ហើយខ្លាចខុសមើលម្ដងហើយម្ដងទៀត និងចំណាំច្បាស់ ត្រូវស្លាកលេខឡានខាងមុខកំពិតដោយជិះទៅប៉ះជញ្ជាំងផ្ទះហើយក៏ទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍ឲ្យអន្តរាគមន៍ ដើម្បីសួរនាំម្ចាស់រថយន្តម៉ែកសឺដេស តើបានស្លាកលេខពីណាមក ស្នើឲ្យសមត្ថកិច្ចចាត់វិធីការតាមផ្នែកជំនាញផ្លូវច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុមានម្ចាស់រថយន្តបានទូរស័ព្ទមកប្ដឹងថា ប្រទះឃើញស្លាកលេខ ភ្នំពេញ ២AB-៥៣០៦ ជាស្លាកលេខរថយន្តគាត់ ដែលចោលលួចដោះហើយឃើញពាក់ស្លាកលេខនៅលើរថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ដែលនៅស្ថានីយប្រេងតូតាល់ ផ្លូវ៤៨៤កែង៩៩ ក្រោយមកក៏បានចុះមកកន្លែងកើតហេតុ ក៏បានហៅម្ចាស់រថយន្តម៉ែកសឺដេសមកសួរនាំ និងផ្ទៀងផ្ទាត់ឯកសាររថយន្តដែលមានស្លាកលេខដូចគ្នា ភ្នំពេញ ២AB-៥៣០៦។

ក្រោយពីឲ្យម្ចាស់រថយន្តទាំង២គ្រឿងមកធ្វើការផ្ទៀងផ្ទាត់ហើយ ភាគីម្ចាស់រថយន្តជាថៅកែប្រេងស្ថានីយតូតាល់ ដោយសុំសម្រួលគ្នាមិនពឹងសមត្ថកិច្ចយោងតាមស្នើសុំភាគីបុរសម្ចាស់រថយន្តព្រូស សុំដកពាក្យបណ្ដឹងមិនចង់វែងឆ្ងាយ គ្រាន់តែសុំថៅកែស្ថានីយ៍ប្រេងឥន្ឋៈតូតាល់ ដោះស្លាកលេខចេញពីរថយន្តម៉ែកសឺដេស ឲ្យមកគាត់វិញសុខចិត្តបញ្ចប់រឿង។

សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើ ភាគីសងខាងសម្រួលគ្នាដោយមិនពឹងលើសមត្ថកិច្ចចូលរួមធ្វើកំណត់ហេតុគ្រាន់តែសុំដកពាក្យបណ្ដឹងដែលចោរលួចស្លាកលេខរថយន្តកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ហើយសមត្ថកិច្ចយើងមិនបានដឹងថា សងត្រឹមដោះស្លាកលេខ ឬថែមលុយប៉ុន្មាននោះទេ សំខាន់ភាគីសងខាងមិនពាក់លើសមត្ថកិច្ចយើងទេ ទោះថ្ងៃក្រោយមានបញ្ហាអ្វីកើតឡើងក៏ដោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post