header ads

Sponsor

(ខេត្តស្វាយរៀង): ករណីឆេះកុដិលោកមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងព្រឹក សង្ស័យអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលហេតុការណ៍នែគ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅវត្តតាឡុកភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាៈ កាលពីវេលាម៉ោងម៉ោង៨និង១០នាទីព្រឹក មានករណីគ្រោះអគ្គីភ័យបានបណ្តាល ឱ្យឆេះកុដិព្រះសង្ឃ ០១ ខ្នង នៅវត្តតាឡុក  ទំហំ ៨ម x ១១ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលសង្កសី រៀបឥដ្ឋក្រោម មូលហេតុឆ្លងចរន្តអគ្គិសនីប៉ះគ្នា បណ្តាលអោយឆេះកុដិទាំងស្រុង។

ប្រភពខាងលើបានឱ្យដឹងទៀតថាៈ ករណីខាងលើនេះខាងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿងដើម្បីបាញ់ទឹកពន្លត់ មួយគ្រឿងជារបស់កងរាជអាវុតហត្ថក្រុង និងមួយគ្រឿងទៀតជារបស់អធិការដ្ឋាននគរបាលក្រុងបាវិត។
ជុំវិញគ្រោះអគ្គីភ័យនេះពុំបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ប៉ុន្តែនៅពុំទាន់ដឹងថាខូចខាតអស់ទ្រព្យសម្បត្តិប៉ុន្មាននោះឡើយ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post