header ads

Sponsor

កំពង់ឆ្នាំងៈ រថយន្តយីឌុប​ដឹកបង្គោលរបងពីលើលួចបង្កប់ឈើ​ពីក្រោម ត្រូវបាន​សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់បរិបូរណ៍ ស្ទាក់ចាប់បាន កាលពីរំលងអធ្រាត្រថ្ងៃទី២១ ឧសភា ២០១៩ នៅក្នុងស្រុកបរិបូរណ៍។

លោក លន់ វ៉ាន់ថា នាយសង្កាត់រដ្ឋបាលព្រៃឈើ បរិបូរណ៍​ បានអោយដឹងថា រយន្តខាងលើនេះ ពាក់ស្លាកលេខព្រះសីហនុ 3A 7290 បានធ្វើដំណើរចេញពីទឹកដីនៃខេត្តពោធិ៍សាត់ ដោយដឹកបង្គោលរបងពីលើ ឈើឡា៓ងបួនជ្រុងបង្កប់ពីខាងក្រោមជាច្រើនឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប៉ុន្តែមកដល់ចំណុចខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេសសហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើថ្នាក់សង្កាត់ និងខេត្តកំពង់ឆ្នាំង ធ្វើការស្ទាក់ចាប់បាន ស្ថិតនៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ក្រោយការបង្ក្រាបនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ កម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ខេត្តកំពង់ឆ្នាំង បាននាំយកឈើទាំងនោះមក​ខណ្ឌរដ្ឋបាលព្រៃឈើ ធ្វើការរើទម្លាក់ចុះ និងវាស់វែងឈើផ្ទុកនៅក្នុងរថយន្ដយីឌុបមួយគ្រឿងនោះ។

បើទោះយ៉ាងណាចំនួនឈើទាំងនេះ នៅ​មិនទាន់មានតួលេខប្រាកដនៅឡើយទេ ខណៈកម្លាំងរដ្ឋបាលព្រៃឈើ កំពុងតែធ្វើការទម្លាក់ឈើពីលើរថយន្តនោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post