ភ្នំពេញៈ តាមប្រភពព័ត៌មាន ដែលស្និទ្ធនឹងស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៩នេះ បុរសជនជាតិចិនម្នាក់ ដែលជាមេក្លោងបង្ហោះវីដេអូឃ្លីបខ្លីមួយ ដែលមានខ្លឹមសារគំរាមកំហែងបង្កអសន្តិសុខនៅក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចនគរបាលចិន ចាប់ខ្លួនបានហើយ នៅប្រទេសចិន។
ពាក់ព័ន្ធនិងវីដេរអូឃ្លីបខ្លីរយៈពេល៩វិនាទី ដែលបុរសជនជាតិចិនមួយក្រុមមានគ្នាចំនួន១៨នាក់ ស្រែកគំរាមថា នឹងបង្កអសន្តិសុខនៅក្រុងព្រះសីហនុនោះ ប្រភពព័ត៌មាន បានបញ្ជាក់ថា ជនសង្ស័យ បានសារភាពថា ពួកគេថត និងបង្ហោះលេងទេ ប៉ុន្តែទោះយ៉ាងណា ជនសង្ស័យនោះ បានសារភាពទទួលកំហុសចំពោះទង្វើរបស់គេ។
តាមប្រភពព័ត៌មាន ដែលស្និទ្ធនិងស្ថានទូតចិន ក៏បានបញ្ជាក់ចុងក្រោយថា សមត្ថកិច្ចប្រទេសចិន នឹងនញ្ជូនជនសង្ស័យនោះមកប្រទេសកម្ពុជា ដើម្បីប្រគល់ខ្លួនអោយសមត្ថកិច្ចកម្ពុជាចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០១៩នេះ មានជនជាតិចិនមួយក្រុមអះអាងថាពួកគេមកពីខេត្តឆុងឆីង ប្រទេសចិន នឹងបង្កអសន្តិសុខនៅក្រុងព្រះសីហនុ រយៈពេល៣ឆ្នាំទៀត បើគេចង់អោយក្រុងព្រះសីហនុមានសុវត្ថិភាព គឺសុវត្ថិភាព បើចង់អោយអសុវត្ថិភាព គឺអសុវត្ថិភាព។
ការគំរាមកំហែងពាក់ព័ន្ធសុវត្ថិភាព សន្តិសុខនៅក្រុងព្រះសីហនុនោះ ត្រូវបានលោកឧត្តមសេនីយ៍ នេត សាវឿន មេប៉ូលិសជាតិកម្ពុជា ចេញបញ្ជាអោយសមត្ថកិច្ចកម្ពុជាស្រាវជ្រាវជាបន្ទាន់ ដើម្បីចាប់ខ្លួនក្រុមជនសង្ស័យ។
ចំណែកស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការថ្កោលទោសចំពោះទង្វើខុសច្បាប់នោះ ថែមទាំងប្រកាសអំពីកិច្ចសហប្រតិបត្តិការ ដើម្បីនាំយកជនសង្ស័យមកចាត់ការតាមច្បាប់៕ ផ្ដល់សិទ្ធិដោយ campost