Sponsor
(ស្វាយរៀង): នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ សសយក ខេត្តស្វាយរៀង ដោយសារមើលឃើញការគ្រោះថ្នាក់ដល់អាយុជជីវិតរបស់កុមារា កុមារី ដោយសារការលង់ទឹកបឹង ស្ទឹង ព្រែក ទន្លេ ក្នុងខេត្តស្វាយរៀងជាញឹកញាប់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ឌី វិជា្ជ បានរៀបចំកម្មវិធីបង្រៀនកុមារឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក (NO Kids Drown )ក្នុងដំណាក់កាលទី១ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៩ ធ្វើនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ព្រោះទីនោះដែលជាតំបន់ងាយរងគ្រោះ និងកើតមានឡើង   ចំពោះនៅករណីក្មេងៗលង់ទឹកច្រើនជាងគេ ហើយកម្មវិធីបង្រៀនកុមារឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក (NO Kids Drown )ក្នុងដំណាក់កាលទី១ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៩ ដោយគ្រោងបង្រៀនក្មេងចំនួន១២០នាក់ ដែលមានទីលំនៅក្នុងឃុំដែលនៅជិតដងព្រែក ស្ទឹង ក្នុងស្រុកស្វាយជ្រំ នោះផងដែរ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor