header ads

Sponsor

ភ្នំពេញៈ បុរសចំណាស់ម្នាក់ រួមជាមួយចៅស្រីម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម រីឯចៅប្រុសតូចម្នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ខណៈដែលលោកតាជិះម៉ូតូឌុបចៅប្រុសស្រី ២នាក់ ទៅលេងឪពុកម្ដាយរបស់ពួកគេ នៅសង្កាត់រលួស លុះត្រឡប់មកវិញ ត្រូវបានរថយន្តកុងតៃន័រ បើកបុកម៉ូតូពីក្រោយ បណ្តាលឲ្យខ្ទាតទាំងចៅ និងតា២នាក់ ទៅលើដងផ្លូវ ត្រូវបានរថយន្តបង្កកិនស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុត និងចៅប្រុសតូចម្នាក់ទៀត ខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៤៖១៥នាទីល្ងាច ទី១២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ៥០ ម៉ែត្រកែងច្រកចូលវិទ្យុABC ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តបង្ក​ម៉ាក HINO ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3A-4205 បើកបរដោយឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិសន្លាក់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (ឃាត់ខ្លួន)។

ម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1X-0846 បើកបរដោយឈ្មោះ ហួត សរុំ ភេទប្រុស អាយុ៥៧ មុខរបរកសិករ មានទីលំនៅ ភូមិពាធកណ្តាល ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅ​កន្លែងកើតហេតុ) មានអ្នករួមដំណើរពីក្រោយ ២នាក់៖ ទី១ឈ្មោះ រុំ ដាណេ ភេទស្រី អាយុ៩ឆ្នាំ របរសិស្ស មានទីលំនៅ ភូមិពាធកណ្តាល ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅ​កន្លែងកើតហេតុ) និងទី២ឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅ ភូមិពាធកណ្តាល ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្តាល(រងរបួសស្រាល) ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូកំពុង​បើកបរពីជើងទៅត្បូងឆ្លងផ្លូវ បណ្តាលឲ្យដួលត្រូវរថយន្តគិនស្លាប់តែម្តង។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅការវិយាល័យចរាចរណ៍ផ្លូវគោរាជធានីភ្នំពេញ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post