header ads

Sponsor

ភ្នំពេញៈ គូស្នេហ៍មួយគូ មិនបានផ្អែមឆ្ងាញ់ដូចទឹកឃ្មុំនោះឡើយ វាប្រែក្លាយទៅជាទឹកខ្មេះ បន្ទាប់ពីស្រុះស្រួលត្រូវគ្នាចូលដេកផ្ទះសំណាក់យប់ទី១ ដោយបានផ្អែមមាត់ ហើយគ្មានឧបសគ្គអ្វីមករារាំងឡើយ។ ប៉ុន្តែចូលដល់យប់ទី២ ពុទ្ធោ! ដូចរៀបគម្រោងទុក បងប្អូនសាច់ញាតិមកដល់ល្មម ខាងស្រីប្តឹងចោទថា ប៉ុនប៉ងរំលោភទៅវិញ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ថ្មីៗនេះ នៅបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទក្នុងរឿងស្នេហាប្រុសប្រកែកស្រីប្រកាន់មួយនេះ មានឈ្មោះ ផុន លីផេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីដើមបណ្តឹងឈ្មោះ ឃឹម សុខឡាង អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួ ក្នុងលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដូចគ្នា។

ភាគីខាងប្រុស បានឲ្យដឹងថា ពួកគេស្រឡាញ់គ្នាជាសង្សារ ដោយអនាគតគ្រោងនឹងហៅចាស់ទុំចូលស្តីដណ្តឹង ហើយការទំនាក់ទំនងសម្ព័ន្ធភាពស្នេហ៍ស្អិតរមួត រហូតនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ អ្នកទាំង២ នាំគ្នាចូលដេកផ្ទះសំណាក់ម្តងហើយ គ្មានឧបសគ្គអ្វីកើតឡើង។ លុះចូលដល់យប់ទី២ នៅវេលាម៉ោង៦៖៣០នាទី ព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ក៏បបួលនាងទៅកន្លែងដដែល ហើយនារីជាសង្សារក៏យល់ព្រមទៅជាមួយ តែមិនទាន់បានសម្រេចផង ស្រាប់តែសាច់ញាតិបងប្អូននួនល្អងទៅដល់បន្ទប់ល្មម ហាក់បីដូចជារៀបគម្រោងទុកអ៊ីចឹង ក៏ព័ន្ធចាប់ប្តឹងបងចោទប្រកាន់ថា ប៉ុនប៉ងរំលោភ? ករណីនេះធ្វើឲ្យខ្លួនយល់ថា ចុះនៅយប់ទី១ ម៉េចមិនប្តឹង មកប្តឹងលើកទី២នេះទៅវិញ ដូចជាឈុតឆាករៀបទុក។

ករណីប្រុសប្រកែកស្រីប្រកាន់ខាងលើ បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារខាងស្រី សមត្ថកិច្ចបានឃាត់ខ្លួនយុវជនខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី។

តាមមតិមហាជន លើកឡើងថា វាមិនដែលដេកនៅជាមួយគ្នាមួយយប់មិនប្តឹង ចូលដល់យប់ទី២ គេបបួលទៅតាមគេដែរ សង្ស័យរួមគំនិតគ្នាជាមួយសាច់ញាតិ រៀបគម្រោងប្តឹងចោទប្រកាន់តែម្តង។ ដូចជ្រុលពេកទេដឹង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post