header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើ​ស នៅក្នុងមូលដ្ឋាន បានធ្វើ​ការឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីឃើញរៀបចំប្រើ​ប្រាស់គ្រឿងញៀននៅក្នុងគុម្ពត្រែង។

ការឃាត់ខ្លួនជនសង្ស័យ​ខាងលើនេះ ធ្វើ​ឡើ​ងកាលពីវេលាម៉ោង១១ថ្ងៃព្រឹកថ្ងៃទី៩ ខែឧសភា  ឆ្នាំ២០១៩ នៅចំណុចផ្លូវលំមាត់ទន្លេ ក្រោយបុរី៩៩៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ យ៉ាង ភារី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ យឹម វីរៈ ភេទប្រុស  អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរបើករ៉ឺម៉កដឹកទឹកសុទ្ធ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)  ចំនួន១កញ្ចប់ថង់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាង  សំណុំរឿងចាត់តាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post