header ads

Sponsor

ក្រចេះ៖ លោក សៀង គិន នាយខណ្ឌជលផលខេត្តក្រចេះ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញផ្សោតញីមួយក្បាលទម្ងន់១៩១គីឡូក្រាម ប្រវែង២២៣សង់ទីម៉ែត្រ បានស្លាប់អណ្ដែតទឹកមកទើនៅកំពង់ផែក្រចេះ ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ។

លោកបន្តទៀតថា មូលហេតុនៃការស្លាប់របស់ផ្សោតនេះ ក្រុមកាងារមិនទាន់សន្និដ្ឋានបាននៅឡើយទេ ប៉ុន្តែបើតាមការពិនិត្យជាក់ស្ដែង នៅលើដងខ្លួន មិនមានស្លាកស្នាមអ្វីទេ ក្រុមការងារសង្ស័យអាចមកពីផ្សោតនោះមានវ័យចំណាស់ ព្រោះទម្ងន់ដល់ទៅ១៩១គីឡូក្រាម ធ្មេញផ្សោតសឹករិចរិលអស់ ហើយមន្រ្តីរបស់លោក កំពុងសហការជាមួយឆ្មាំទន្លេ អង្គការ WWF ដើម្បីត្រួតពិនិត្យស្រាជ្រាវរកមូលហេតុបន្ថែម ដោយយកខ្លាញ់ ក្រពះផ្សោត ទៅពិនិត្យ ពិសោធន៍ ដើម្បីរកមូលហេតុឲ្យច្បាស់លាស់ ថាតើផ្សោតនេះស្លាប់ដោយសារអ្វី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post