header ads

Sponsor

ភ្នំពេញៈ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ស្ទើតែក្លាយជាទម្លាប់របស់អ្នកលោកអ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួលនិង តក់ស្លុតបែបណា ? ជាក់ស្ដែង បុរស ម្នាក់ ចេញផឹកស៊ីវិញ បានជិះម៉ូតូបត់ត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ក៏រថយន្តមិនស្គាល់ម៉ាក់ បើកក្នុងទិសដៅ បញ្ច្រាស់ទិសដៅគ្នា បានជ្រុលទៅបុក យ៉ាងពេញទំហឹង បណ្តាលអោយបុរសរូបនោះ បែកក្បាល ហូរឈាមស្លាប់ យ៉ាងអនោចអធ័ម នៅនិងកន្លែង កើតហេតុ ហើយក៏ជ្រុលទៅ គៀនិងម៉ូតូកង់បី បណ្តាលអោយ ក្រឡាប់ រងរបួស ស្រាល ចំណែក រថយន្ត បង្ករ បើក រត់គេចខ្លួន បាត់ ស្រមោល។

ហេតុ ការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវកោងជិត វត្ត ស្លែង ផ្លូវ ជាតិ លេខ ៣ ភូមិ វត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ហេង ហាក់ អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានស្រុកកំណើត ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក សង់ប៊ិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BV-4670 ជាមធ្យោបាយ ។

តាម ប្រភព ព័ត៌មាន ពីន្លែង កើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរស រងគ្រោះ ខាងលើ បានជិះម៉ូតូ ម៉ាក់ សង់ប៊ិច ពណ៌ក្រហម ចេញផឹក ស៊ីជាមួយ មិត្តភក័្ត នៅស្រុក កណ្តាល ស្ទឹង មិន ដឹង ថា គោលបំណង ទៅណានោះទេ ដោយ បានធ្វើដំណើរ តាម ផ្លូវ ជាតិ លេខ ៣ ក្នុង ទិសដៅ ពី លិច ទៅកើត ខណៈមកដល់ ចំនុច កើតហេតុ ក៍បាន បត់ ឆ្វេង ត្រលប់ ក្រោយ វិញ លុះ បត់ បានពាក់កណ្តាលផ្លូវ ទៅហើយ ក៍ស្រាប់តែមាន រថយន្ត ប្រភេទ កូរ៉េ មិន ស្គាល់ ម៉ាក បាន បើក ធ្វើ ដំណើរ តាមផ្លូវ ជាតិ លេខ ៣ ក្នុង ទិសដៅ បញ្ច្រាស ទិសគ្នា ហើយ លឿន លឿន ផងនោះ ក៍បានជ្រុល ទៅបុក និង ម៉ូតូ របស់ ជនរងគ្រោះ ចំពាក់កណ្តាល ពេញទំហឹង បណ្តាលអោយ ជនរងគ្រោះ បែក ក្បាល ហូរឈាម ស្លាប់ នៅ នៅកន្លែង កើតហេតុ ភ្លាមៗ ហើយក៏បន្ថែម ល្បឿន បើករត់ ក៏ជ្រុលទៅ គៀ និង ម៉ូតូកង់បី ដែលកំពុងជិះដោយបុរសម្នាក់ទៀត បណ្តាលអោយ ក្រឡាប់ រងរបួសបែកក្បាល ហើយ រថយន្ត ក៏បាន បើករត់គេចខ្លួន បាត់ ស្រមោល តែម្តង ទៅ។

សាច់ញាតិ ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ ទើបតែជួបជុំគ្នាជាមួយពួកគាត់រួច តែបែជាត្រលប់មកផ្ទះមុន ដោយមិនបានប្រាប់នរណាម្នាក់អោយដឹងសោះឡើយ លុះពេលទទួលទូរស័ព្ទ ស្រាប់តែសមត្ថកិច្ចប្រាប់មកថា ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ បែបនេះទៅវិញ។

បន្តិច ក្រោយ មក ឃើញ កម្លាំង សមត្ថកិច្ច មូលដ្ឋាន បាន ចុះ ទៅ កន្លែង កើតហេតុ ព្រមទាំង បាន ធ្វើ ទំនាក់ទំនង ហៅ សាច់ញាតិ របស់ ជនរងគ្រោះ ព្រមទាំង ហៅ ជំនាញ ចរាចរណ៍ អោយ ចុះ ទៅ វាស់វែង កន្លែងកើតហេតុ ផងដែរ។

ក្រោយ ពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារ រៀប ចំ ធ្វើ បុណ្យតាមប្រពៃណី នៅ ស្រុក កំណើត ខណ្ឌ ពោធ៍សែនជ័យ ចំនែកម៉ូតូ ត្រូវបាន សមត្ថកិច្ច យកទៅ រក្សាទុកនៅ អធិការដ្ឋាន ខណ្ឌ ដង្កោ រងចាំ ប្រគល់ អោយ សាច់ញាតិ វិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post