header ads

Sponsor

ភ្នំពេញៈ ស្ត្រីជនជាតិចិនម្នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ប្រគល់ឲ្យនគរបាលអន្តោប្រវេស ដើម្បីត្រៀមបណ្ដេញចេញទៅប្រទេសកំណើតវិញ។

ស្ត្រីជនជាតិចិននេះ មានឈ្មោះ XU DAJIAN មានឆ្នាំកំណើត ១៥ កញ្ញា ឆ្នាំ១៩៦៨ គ្មានលិខិតឆ្លងដែន។ ឥឡូវនេះ ជនសង្ស័យស្ថិតក្រោមការគ្រប់គ្រងបណ្ដោះអាសន្ន របស់នាយកដ្ឋានសើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេស ដើម្បីរងចាំការបណ្ដេញចេញ។

លោកស្រី XU DAJIAN ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនចាប់ខ្លួនបាន កាលពីដើមខែឧសភា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធករណីចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ ក្រោយពីរូបគាត់បានពាក់ព័ន្ធក្នុងបញ្ហាបទល្មើសសេដ្ឋកិច្ចដែលមានផលប៉ះពាល់ព្យសនកម្មមានទឹកប្រាក់ រហូតដល់ទៅជាង៣លានដុល្លារអាមេរិក។ ដោយគ្មានមធ្យោបាយដោះស្រាយបាន លោកស្រី XU DAJIAN បានរត់គេចខ្លួនមករស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ទើបនគរបាលប្រទេសចិន ស្នើឲ្យនគរបាលកម្ពុជាឃាត់ខ្លួនលោកស្រី XU DAJIAN  ដើម្បីបញ្ជូនទៅប្រទេសកំណើតវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post