header ads

Sponsor

(ស្វាយរៀង)៖ បន្ទាប់ពីបិទការនាំចូលសត្វជ្រូក និងសាច់ជ្រូកពីប្រទេសជិតខាងមក តម្លៃជ្រូកក្នុងស្រុក មានហាងឆេងខ្ពស់ឡើងវិញ ប៉ុន្តែយើងនៅឈ្មួញខិលខូច មួយចំនួននៅបន្តឆ្លៀតឱកាស លួចនាំចូលសត្វជ្រូករស់ តាមច្រករបៀងមួយចំនួន នៃខេត្តស្វាយរៀង ។

ជាក់ស្តែងកាលពីវេលា ១២និង៣៥នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការ ជាមួយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានស្ទាក់ចាប់រថយន្តមួយគ្រឿង ដែលដឹកជ្រូករស់ពីវៀតណាមចំនួន ៣៧ក្បាលនៅចំណុចវត្តស្វាយរំពារ ឃុំស្វាយរំពារ ស្រុកស្វាយទាប ដែលដឹកចេញពីច្រកចំការអំពៅ ភូមិព្រែកតាអី ឃុំព្រែកតាអី ស្រុកស្វាយទាប ឆ្ពោះទៅកាន់ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

មន្ត្រីពេទ្យសត្វបានបង្ហើបខ្សឹបបាប់ឲ្យដឹងថា: ខណះពេលដែលក្រុមការងារអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះបង្ក្រាបរថយន្តដឹកជ្រូកខាងលើនេះ ស្រាប់តែមានរថយន្ត ឡិចស៊ីស RX350 មួយគ្រឿងដេញតាមកាក់រថយន្តមន្ត្រីជំនាញ ប៉ុន្តែដោយសារឃើញស្លាកលេខរដ្ឋ ទើបក្រុមអ្នកបើករថយន្តលុចស៊ីសនោះអត់ហ៊ាន ហើយសមត្ថកិច្ចនៅតែបន្តដេញតាមចាប់បានរថយន្តបទល្មើស និងវត្ថុតាងទាំងនោះបានយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ទោះបីជាមន្ត្រីជំនាញ ខិតខំបង្ក្រាបការនាំចូលសត្វជ្រូករស់ សាច់ជ្រូកពីប្រទេសជិតខាង យ៉ាងណាក៏ដោយឈ្មួញខិលខូច នៅតែឆ្លៀតឱកាសលួចនាំចូល តាមច្រករបៀងមួយចំនួននៃ ខេត្តស្វាយរៀងដដែល ពុំសូវមានសមត្ថកិច្ចធ្វើការ ទប់ស្កាត់សោះនៅតាមច្រកព្រំដែន ប្រហែលជាត្រូវថ្នប្រហែលជាត្រូវថ្នាំពិសេសហើយមើលទៅ ។
ម្យ៉ាងវិញទៀត លោកអភិបាលខេត្តស្វាយរៀង ធ្លាប់បានធ្វើការព្រមានទៅមន្ត្រី ដែលប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ ឲ្យទប់ស្កាត់និងបង្ក្រាបការនាំចូល សត្វជ្រូករស់ក៏ដូចជាសាច់ជ្រូក ពីប្រទេសជិតខាងអោយខានតែបាន តែឥលូវគឺ.........៕
សូមបញ្ជាក់ថា: សត្វជ្រូករស់នៅប្រទេសវៀតណាម ក្នុងមួយគីឡូក្រាមមានតម្លៃប្រមាណ ៥០០០រៀលទៅ ៦០០០រៀលប៉ុណ្ណោះ ចំណែកជ្រូករស់នៅក្នុងស្រុកវិញ មានតំលៃមួយគីឡូចាប់ពី ១២០០០រៀលឡើងទៅ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post