header ads

Sponsor

ព្រៃវែងៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំ​ រួចសម្លាប់ ហើយយកសពទៅទម្លាក់ចោលក្នុងទឹកស្រះ ដោយយក​ឈើ២កំណាត់ ដោតខ្វែងខ្ទាស់កសព ខ្លាចសពអណ្តែតឡើង។ ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នៅថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩​។​

ក្មេងស្រីរងគ្រោះឈ្មោះ ហុង ស្រីដាវ អាយុ៩ឆ្នាំ រស់នៅ​ភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល បច្ចុប្បន្នរស់នៅជាមួយជីតាឈ្មោះ ហាក់ គឹមហុង អាយុ៥២ឆ្នាំ និងជីដូនឈ្មោះ​ ជា ស្រី អាយុ៥៤ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ផេង កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ និងម្តាយឈ្មោះគង់ ច្រម៉ក់ អាយុ៣១ឆ្នាំ ចំណាកស្រុកទៅខេត្តព្រះសីហនុ។ ចំណែកជនសង្ស័យ ឈ្មោះ ផ្លុង ហុកលី ហៅហុក ភេទប្រុស អាយុ៣៥ឆ្នាំ រស់​នៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ច បានឲ្យដឹងថា  នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨៖១៥នាទីយប់​ ជនសង្ស័យ​បានយកក្បាលពិលដែលបញ្ចូលភ្លើងនៅផ្ទះរបស់ខ្លួន មកឱ្យជីតារបស់ជនរងគ្រោះ ហើយចេញទៅវិញ និងបាននាំក្មេងស្រីរងគ្រោះទៅឆ្លុះកង្កែបជាមួយគ្នា លុះមកដល់ម៉ោង ១០៖១០នាទីយប់​ ជនសង្ស័យ បានត្រឡប់មកផ្ទះវិញ ក៏ជួបនិងជីដូនរបស់ជនរងគ្រោះ គាត់បានសួរជនសង្ស័យថា ចៅរបស់គាត់ទៅណា ជនសង្ស័យឆ្លើយថា ចៅរបស់យាយមិនបានទៅជាមួយខ្ញុំទេ បន្ទាប់មកជីដូនជនរងគ្រោះ ក៏​បានរកអ្នកជិតជួយដើររកទាំងយប់ ប៉ុន្តែរកមិនឃើញ ។

សមត្ថកិច្ចបន្តថា  លុះព្រឹកឡើង ក៏បានរកបងប្អូន និងរាយការណ៍ជូនសមត្ថកិច្ច ចុះជួយស្រាវជ្រាវរុករកក្មេងស្រីរងគ្រោះ បានប្រទះ ឃើញសាកសពក្មេងស្រីរងគ្រោះនៅស្រះចម្ងាយខាងកើតពីភូមិ ៦៥០ម៉ែត្រ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរំលោភ និងសម្លាប់លើក្មេងស្រីរងគ្រោះប្រាកដមែន បន្ទាប់មកយកបានទៅទម្លាក់ក្នុងស្រះទឹក រួចយកឈើ២កំណាត់ដោតខ្វែងខ្ទាស់កជនរងគ្រោះ ខ្លាចសាកសពអណ្តែតឡើង។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះផ្លុង ហុកលី សមត្ថកិច្ច បានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការស្រាវជ្រាវតាមនីតិ​វិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post