header ads

Sponsor

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបែនដឹកដី ជែងប៉ះរថយន្តដឹកស៊ីម៉ង់ត៍ តាមបណ្តាលផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់គោរការ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងែទី១៤ ខែឧសភា ឆ្នាំ២០១៩។

ករណីនេះបណ្ដាលឲ្យរថយន្តដឹកស៊ីម៉ង់ត៍ បើកធ្លាក់ប្រឡាយរងការខូចខាតយ៉ាងដំណំ។ រីឯអ្នកបើករថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿង បើកបរក្នុងទិសដៅជាមួយគ្នា។ លុះមកដល់ចំនុចកើតហេតុ រថយន្តបែនដឹកដីបើកលឿន ក៏ជែងរថយន្តដឹកស៊ីម៉ង់ត៍ បណ្ដាលឲ្យធ្លាក់ប្រឡាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកដល់ទីតាំងធ្វើការវាស់វែងយករថយន្តទាំងពីរទៅការិយាល័យចរាចរណ៍ក្រុង ដើម្បីរង់ចាំការដោះស្រាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post