header ads

Sponsor

ភ្នំពេញៈ ម្ចាស់គ្រឿងញៀនជាងមួយគីឡូក្រាម ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់ខ្លួនបាន ត្រូវបញ្ជូនមកតុលាការកាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ដើម្បីប្រគល់ឲ្យព្រះរាជអាជ្ញាធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ អន ធី ភេទប្រុស អាយុ២៧ឆ្នាំ ។ ជននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលា ម៉ោង២២៖០០នាទី ដោយសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះជួលលេខ 2D ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នគរបាលទើបបញ្ជាក់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះថា ជនសង្ស័យម្នាក់ ឈ្មោះ អន ធី ភេទប្រុស អាយុ២៧ឆ្នាំ។

ក្នុងប្រតិបត្តិការសមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀន សរុបទម្ងន់១០២១.៣៩ ក្រាម ។ ក្នុងនោះ ១.មេតំហ្វេតាមីន (ICE) 758.2g, ២.អ៊ិចស្តាស៊ី (MDMA) 235.74g ៣.កេតាមីន(Ketamine) 0.45g. និងជញ្ជីងថ្លឹងគ្រឿងញៀន៣គ្រឿង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post