header ads

Sponsor

ភ្នំពេញៈ ស្ត្រីវ័យ២៨ឆ្នាំម្នាក់ ដាច់ចិត្តបញ្ចប់ជីវិតដោយខ្លួនឯង នៅក្នុងផ្ទះជួលមួយកន្លែង ស្លាប់ចោលប្ដីពិការជើងទាំងសងខាង បន្ទាប់ពីពួកគេមានទំនាស់ក្នុងគ្រួសារបន្តិចបន្ទួច។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលគ្មានលេខ ជិតផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ទូច យឹង អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលខាងលើ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានប្តីឈ្មោះ ឌុច សំអាត អាយុ៣៧ឆ្នាំ មុខរបគ្រូបង្រៀនភាសាចិន ស្នាក់នៅជាមួយគ្នា។

ប្ដីនារីរងគ្រោះរៀបរាបថា គាត់ និងប្រពន្ធ បានយកគ្នាជាប្ដីប្រពន្ធបានរយៈពេលពេល២ឆ្នាំមកហើយ ដោយមិនបានរៀបការ ហើយគ្មានកូននោះទេ។ ប៉ុន្តែមួយរយៈប៉ុន្មានខែចុងក្រោយនេះ តែងតែរកាំរកុះឈ្លោះគ្នាសឹងរាល់ថ្ងៃ ដោយប្រពន្ធរបស់គាត់ខឹងប្ដីមានមិត្តភ័ក្តច្រើន ឧស្សាហ៍មកផឹកស៊ីស្ទើររាល់ថ្ងៃ ហើយប្រពន្ធរបស់គាត់មិនចូលចិត្ត។ នៅល្ងាចមុខថ្ងៃកើតហេតុ ប្ដីរបស់គាត់មានកម្មវិធីផឹកស៊ីនៅក្នុងផ្ទះនេះដែរ ក្រោយពីផឹកស៊ីរួចក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅ ហើយរូបគាត់ជាប្ដីបានចូលបន្ទប់ទឹក ស្រាប់តែចេញមកវិញ ឃើញប្រពន្ធបានចងកនឹងចម្រឹងបង្អួច ទើបគាត់យកជើងម៉ាមកដាក់ ដើម្បីឡើងជួយប្រពន្ធ តែជួយមិនបាន ហើយរូបគាត់បានវាចេញទ្វារមុខឲ្យបងប្អូនជិតខាងជួយ តែទ្វារត្រូវបានប្រពន្ធរបស់គាត់ចាក់សោជាប់ រួចគាត់បានវាយបំបែកកញ្ចក់ស្រែកឲ្យគេជួយបណ្ដាលមុតជើងឈាមប្រឡាក់ពេញឥដ្ឋការ៉ូ មុនពេលប្រជាពរដ្ឋបានចូលជួយ និងស្រាយខ្សែចេញពីកតែប្រពន្ធរបស់គាត់​ តែអកុសលបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ រូបគាត់បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកផ្ទះកើតហេតុខាងលើ ហើយក៏ទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសលវិច័យ។ ក្រោយពីនិត្យរួចរាល់ សមត្ថកិច្ចសន្តិដ្ឋានថា ស្ត្រីរងគ្រោះខាងលើ ពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាដកមែន រួចប្រគល់សពឲ្យទៅប្តីយកទៅដម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមករៀបចំធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post