header ads

Sponsor

ភ្នំពេញ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បេីកកិច្ចប្រជុំ ជាមួយប្រតិភូក្រសួងរ៉ែនិងថាមពល នៅទីស្ដីការនាយករដ្ឋមន្ត្រី វិមានសន្តិភាព ។

បើតាម លោក វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូគណបក្សខ្មែរក្រោកបានឲ្យដឹងថា លោកបានផ្ដោតសំណួរចំនួន ៣ ចំណុចជាចាំបាច់ សម្រាប់សួរទៅប្រតិភូក្រសួង រ៉ែ និងថាមពល ប៉ុន្តែលោក វិល្លាម អះអាងថា ប្រតិភូក្រសួងរ៉ែនិងថាមពល ឆ្លេីយមិនចំសំណួរ និងច្រានសំណួរចោល ពេលលោកបានចោទសួរ។ ដែលក្នុងនោះលោកបានចោទសួរថា ៖

១ / ខ្ញុំទាមទាឲ្យក្រសួងបង្ហាញប្រាក់ចំណូលក្រៅពីសារពេីពន្ធចំពោះ ការវិនិយោគរ៉ែមាស និងខ្សាច់ ដោយឡែកពីចំណូលសរុប ព្រោះភោគផលរ៉ែធម្មជាតិទាំងនោះពលរដ្ឋហាក់មិនបានដឹងថាតេីចំណូលសាកសមនិងការបាត់បង់ធនធានប្រកបដោយតម្លាភាពនោះទេ ។

៖ ប្រតិភូក្រសួងមិនបានឆ្លេីយចំសំនួរទេ និងបង្វែរអោយពិនិត្យមេីលរបាយការណ៍ដែលបង្ហាញពីចំណូលសរុប ដែលពុំមានបែងចែកច្បាស់លាស់ចំពោះ ចំណូលពី រ៉ែ និង ខ្សាច់ ។

២ / ខ្ញុំទាមទាអោយបំភ្លឺជុំវិញការពិតចំពោះករណីពុលស្រានៅក្រចេះដែលស្លាប់ពលរដ្ឋជាបន្តបន្ទាប់កាលពីឆ្នាំមុន ហេីយពុលទាំងព្រះសង្ឃ និងកុមារ ព្រោះព័ត៌មានមួយចំនួនបានផ្សាយថាពុលដោយសារសារធាតុស្យានីតដែលហូរចូលប្រភពទឹកបន្សល់ពីការរុករករ៉ែ ហេីយវាមានភាពស៊ីសង្វាក់ជាងការលេីកឡេីងថាពុល មេតាណុល ដែលបណ្ដាលពីស្រា ព្រោះព្រះសង្ឃ និងកុមារមិនបានផឹកស្រាទេ ហេតុអ្វីពុលដែរ ? ហេីយករណីនេះត្រូវបានស្ងប់ស្ងាត់ដល់បច្ចុប្បន្នដែលបង្ហាញពីការមិនទទួលខុសត្រូវចំពោះមរណភាពរបស់ពលរដ្ឋ ជាពិសេស មានការរុញដាក់គ្នារវាងក្រសួង៣ស្ថាប័ន ទីបំផុតពលរដ្ឋស្លាប់ដោយគ្មានពន្លឺចោលទទេរ

៖ ប្រតិភូក្រសួងមិនបានឆ្លេីយក្បោះក្បាយទេចំពោះបញ្ហានេះ ដោយរុញអោយយេីងខ្ញុំទៅសេីររេីឯកសាក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី

៣ /ខ្ញុំផ្ដល់នូវអនុសាសន៍អោយប្រតិភូក្រសួងពិនិត្យឡេីងវិញចំពោះគោលនយោបាយជាតិដែលដាក់ចេញស្ដីពីការគ្រប់គ្រងរចៀសវាងល្អតែគោលនយោបាយតែការអនុវត្តន៍ផ្ទុយពីស្មារតីក្នុងអារម្ភកថារបស់សម្ដេចតេជោ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post