
ស្រីស្អាត F11 Pro Waterfall Gray រូបនេះមកទាំងសម្រស់ដ៏លេចធ្លោជាមួយនឹងពណ៌ស បែកស្វាយស្រាល និងមានពន្លឺប្រដេញភ្លឺផ្លេកៗ ដោយវាមានសមត្ថភាពខ្ពស់ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះស្រីស្អាតរូបនេះមកជាមួយនឹង RAMទំហំ6GB និង ROMទំហំ 128GB ដែលធំជាងម៉ូឌែលទាំងពីរខាងលើ! ហើយតើម៉ូឌែលនេះអាចជាម៉ូឌែលនៃការចាប់ផ្តើមបំពាក់ ROM 128GB ឬយ៉ាងម៉េច សម្រាប់OPPO?
ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺម៉ូឌែលនេះមើលទៅពិតជាសាកសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និង គ្រប់វ័យតែម្តង នេះបើយោងតាមការមើលឃើញនៃ Comment នៅលើ Page ផ្លូវការរបស់ OPPO និង ការShareភាគច្រើនគឺជាស្រី្ត វាជាប្រភេទទូរស័ព្ទដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រម៉ៃរបស់សុភាពនារីគ្រប់រូបដែលមានសម្រស់ស្រស់សោភាទាំងពូកែ និង ពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង។
មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាត F11 Pro Waterfall Gray រូបនេះមើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូច ម៉ូឌែល F11 Pro ដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និង មានអេក្រង់លាតសន្ធឹងស្រលះភ្នែកថែមទៀតផង! ចង់ដឹងណាស់ថាតើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និង កម្មវិធីល្អៗឯទៀតដូច F11 Pro មុនអត់ហ្ន័រ ?
បើមានមែនច្បាស់ជាលង់ហើយ សូម្បី Admin ជាបុរសក៏ទ្រាំមិនបានដែរលោកអើយ ។ សុភាពនារីមើលទុកឲ្យហើយទៅ F11 Pro Waterfall Gray ពិតជាស្អាត និង សាកសមជាមួយលោកអ្នកនាងខ្លាំងណាស់ ហើយសុភាពបុរសដែលមានគម្រោងទិញជូនសង្សារវិញក៏អាចត្រៀមបានដែរ ទិញជូនដៃគូរបស់អ្នកទៅ ប្រាកដជាពួកគាត់ពេញចិត្តស្តូកតែម្តងហើយ។ តោះគ្នាយើងចាំអ៊ុតតម្លៃស្រីស្អាត OPPO F11 Pro Waterfall Grayនេះមើល៍ថាតើវាមានតម្លៃប៉ុន្មានដែរ ហើយវានឹងមកដល់កម្ពុជាយើងនៅពេលណា?


