header ads

Sponsor

ភ្នំពេញៈ មន្ត្រីនគរបាលនាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ (ចូលនិវត្តន៍)ម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើអគារពិនិត្យជំងឺទូទៅជាន់ទី៤ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យខាងលើ កាលពីវេលាម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវលេខ២៧១ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ លាវ វណ្ណារិន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២២០E3 ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមន្ត្រីនគរបាលនាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ (ចូលនិវត្តន៍)។

តាមការបំភ្លឺពីសន្តិសុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ខ្លួនកំពុងដើរប្រចាំការនៅក្នុងមន្ទីរពេទ្យ ពេលដើរមកដល់ចំណុចអគារពិនិត្យជំងឺទូទៅ ពេលនោះក៏ឃើញជនរងគ្រោះខាងលើកំពុកឈរនិយាយទូរស័ព្ទនៅអគារជាន់ទី៤ ហើយបានលោតទម្លាក់ខ្លួនពីលើអគារនោះ មកជាន់ក្រោមផ្ទាល់ឥដ្ឋ បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកមានក្រុមគ្រូពេទ្យ និងសន្តិសុខបានលើកជនរងគ្រោះ(សព) ដាក់លើប្រង់ការបញ្ជូនទៅសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ និងកូនស្រី បានឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃរប្រាសាទ រយៈពេលជាងមួយឆ្នាំមកហើយ  ព្រមទាំងបានមកបើកថ្នាំពេទ្យនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន៣ទៅ៤លើកមកហើយ។ លុះនៅព្រឹកកើតហេតុកូនស្រីសព បានជូនជនរងគ្រោះមកមន្ទីរពេទ្យ ដើម្បីបើកថ្នាំ រួចក៏ចេញទៅធ្វើការបាត់ទៅ ចំណែកជនរងគ្រោះបានដើរចូលទៅក្នុងមន្ទីរពេទ្យម្នាកឯង រហូតដល់ម៉ោងកើតហេតុ ក៏មានខាងមន្ទីរពេទ្យទូរស័ព្ទមកថា ឪពុកខ្លួនបានលោតពីលើអគារជាន់ទី៤ ចុះមកក្រោមរងរបួសធ្ងន់ធ្ងរ ក៏ចូលសង្គ្រោះបន្ទាន់។

យោងតាមការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ និងតាមការបញ្ជាក់របស់ឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញថា ជនរងគ្រោះបានស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាសខណ្ឌដង្កោ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post