នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ក៏ជាថ្ងៃបុណ្យវិសាខបូជាផងដែរនោះ ប្រធានគណបក្សខ្មែរក្រោក ឯកឧត្តមវិល្លាម បានចូលរួមបេីកការប្រកួតបាល់ទាត់មិត្តភាព ⚽️ ពានរង្វាន់ វឌ្ឍនា សាប៊ុង , ដែលចាប់ផ្ដេីមនៅថ្ងៃ ១៨ និងបញ្ចប់នៅថ្ងៃទី១៩ ក្នុងការប្រកួតបាល់ទាត់មិត្តភាពនេះ មានការចូលរួម៤៨ប្រកួត ដែលចូលរួមពី១៦ ក្រុម  ក្នុងនោះមានក្រុម William FC ដែលជាក្រុមទទួលការឧបត្ថម្ភពីឯកឧត្តមវិល្លាមផ្ទាល់ បានចូលរួមប្រកួតផងដែរ ។

ឯកឧត្តមថាគាំទ្រនូវស្មារតីកីឡា កីឡានាំមកនូវសាមគ្គីភាព មិត្តភាព សុខភាព។

ជាមួយគ្នានេះដែរអ្នកគាំទ្រគណបក្សខ្មែរក្រោកបានសម្ដែងនូវក្ដីរំភើប និងស្មានមិនដល់ថា នេះជាលើកទីមួយហើយ ដែលខាងគណបក្សប្រឆាំង មានការបង្កើតអោយមាននូវក្រុមកីឡាបាល់ទាត់ និងមានការប្រកួតជាក្រុមៗ ដែលមានការផ្ដួចផ្ដើមដោយផ្ទាល់ ពីឯកឧត្ដម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជាប្រធានគណបក្សខ្មែរក្រោក ។

លោកសំអឿន ដែលជាសកម្មជនបានបន្តថា ការប្រឆាំងរបស់គណបក្សខ្មែរក្រោក គឺប្រឆាំងរាល់ភាព អសកម្មនៅក្នុងសង្គម ប្រឆាំងនិងមន្រ្តីខិលខូច ប្រឆាំងនិងការ អនុវត្តន៍ច្បាប់មិនត្រូវរបស់មន្រ្តីដឹកនាំប្រទេស ចាប់ពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោម គឺដើម្បីរួមគ្នាកសាងនូវសង្គមជាតិ របស់យើងទាំងអស់គ្នា អោយមានភាពរីកចំរើន លើគ្រប់វិស័យ
និងការរស់នៅរបស់ជនរួមជាតិ ប្រកបទៅដោយភាពសុខដុម រមនា ។

ទោះយ៉ាង ដូចជានៅថ្ងៃនេះ ថ្នាក់ដឹកនាំនៃគណបក្សខ្មែរក្រោកបានបង្កើតអោយមាននូវក្រុមកីឡាបាល់ទាល់ ដើម្បីចូលរួម ចំណែកក្នុងការធ្វើអោយមានការរីកចំរើន ទៅលើវិស័យកីឡា នៅក្នុងប្រទេសរបស់យើង ។

ដូចនេះ គណបក្សខ្មែរក្រោក គឺជាគណបក្សប្រឆាំងបែបស្ថាបនា ក្នុងគោលបំណងចង់ជួយទៅដល់ប្រទេសជាតិអោយ ក្លាយទៅជាប្រទេសអភិវឌ្ឍពិតៗ និងជនរួមជាតិរស់នៅមានភាពថ្លៃថ្នូរ ។ គឺខុសពីគណបក្សប្រឆាំង បែបផ្កាប់មុខ ដែលចង់ តែឈ្នះរៀងៗខ្លួន ដែលធ្វើអោយប៉ះពាល់ទៅដល់ការអភិវឌ្ឍន៍ប្រទេស និងប៉ះពាល់ទៅដល់ការរស់នៅរបស់ជនរួមេជាតិជាដើម..ល ។

ជយោ! យុវជននៃក្រុមកីឡាបាល់ទាត់ របស់គណបក្សខ្មែរក្រោក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor