header ads

Sponsor

កំពង់ឆ្នាំង: មនុស្សម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តបុកនិងម៉ូតូ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតនៅវេលាម៉ោង៦និង៤០នាទីថ្ងៃទី២៧ឧសភា២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩០ត្រង់ស្តូកមិត្តភាពកម្ពុជានិងវៀតណាម កើតមានគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តនិងម៉ូតូស្ថិតនៅភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងក្នុងទិសដៅច្រាស់ទិសគ្នា ដោយសារម្ចាស់រថយន្តបើកបុកម៉ូតូ ហើយមិនឈប់ទទួលខុសត្រូវដោះស្រាយ ហើយថែមបើករត់ ដោយអូសម៉ូតូនៅក្រោមរថយន្តប្រហែលជា ៣ គីឡូដី សមត្ថកិច្ចសម្រេចដាក់កម្លាំងតាមចាប់ខ្លួនម្ចាស់រថយន្តជាបន្ទាន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ជនបង្ក ឈ្មោះ ស្រី ប៉ិនណា អាយុ៣៣ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរក/ឆ។

ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឯវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរក្សាទុកកសាងឯកសាចាត់ការតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post