header ads

Sponsor

ភ្នំពេញៈ រថយន្តធុនធំ ដឹក ដែករាប់សិបតោន មួយគ្រឿង ខណៈអ្នកបើកបរ បានបើកថយចុះ ថយឡើង ខ្វះការប្រុងប្រយត្ន័ បែរជាថយជ្រុលធ្វើឲ្យ កន្ទុយដែកសរសៃ បុកផ្ទះលក់ដុំនិង រាយសំភារៈ ក្មេង គ្រប់ប្រភេទ បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើល ឡើង ដោយម្ចាស់ ទាមទារសំណង ៤ពាន់ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង នៅ វេលាម៉ោង ៩:០៥នាទីយប់ ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ច្រង់ចំណុចផ្លូវ២១៧ កែង ផ្លូវបេតុងច្រកចូលទីលានចាក់សំរាម (ចាស់) ស្ថិតក្នុងភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរស ម្នាក់ បានបើក រថយន្ត ដឹក ដែក សរសៃ ម៉ាក FUSU ពណ៌បៃតង លាយស ពាក់ស្លាកលេខ ក្រចេះ 3A-0377 ពេញ មួយ រថយន្ត ហើយ រថយន្ត នោះមិន ដឹង ថា គោលបំណង បើក បត់ ក្នុងទិសដៅ ទៅណា អោយ បាន ច្បាស់ លាស់ នោះទេ គឺ រថយន្ដ ខាងលើ គឺ បាន បើក ថយចុះ ថយឡើង ទៅបុក បន្តិច ទៅ ក្រោយ បន្តិច ក៍ស្រាប់ តែ រថយន្ត ទទឹងផ្លូវ បណ្តាលអោយ កន្ទុយ ដែក ជ្រុលទៅបុក និង ទ្វារផ្ទះ យីហោ ប៊េប៊ី មាំ មី ខូលិកសិន មាន លក់ ដុំ និង រាយ សំភារៈ ក្មេង គ្រប់ប្រភេទ បណ្តាលឲ្យរងការខូចខាត ទ្វារ រមូលនិង បែក ទា្វរ កញ្ចក់ ខ្ទាត ទៅ ប៉ះ រថយន្ត មួយគ្រឿង ទៀត ដែល ទុក នៅ ផ្ទះ បណ្តាលឲ្យរងការខូចខាត ថែមទៀត ផង តែ សំណាងល្អ មិនមានគ្រោះថ្នាក់ដល មនុស្ស នោះទេ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះមកពិនិត្យមើលទាំងយប់ ។

ក្នុង ហេតុការណ៍នេះដែរ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ មានទាំងលោក មេប៉ុស្តិ៍ បានចុះមកកន្លែងកេីតហេតុ រួចអោយភាគីទាំងសងខាង សម្របសម្រួលគ្នាមួយជំហ៊ានសិន ដោយមានតំណាង ភាគី ទាំសង្ខាង បាន មក សម្របសម្រួល ដោយ ខាង ម្ចាស់ ផ្ទះ រងគ្រោះ ទាមទារ សំណង ៤ពាន់ដុល្លារ តែពេលនោះ ខាង រថយន្ត បង្កបានឲ្យ សំណងតែ ៣ពាន់ដុល្លារ តែខាង ម្ចាស់ ផ្ទះ អត់ ព្រម ទទួល ។

ក្រោយពេលកើតហេតុ ដោយ សាតែ ការ ចរចារ គ្នា អត់ ត្រូវ សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វេីការវាស់វែង រថយន្ត បង្ក យក ទៅរក្សាទុក នៅ ការរិយាល័យ ចរាចរណ៍ជើង គោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បី រងចាំ ធ្វើការដោះស្រាយ នៅ ពេល ពេលក្រោយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post