header ads

Sponsor

កណ្ដាលៈ​ បុរសម្នាក់ ចូលមករកចៅស្រីគេ អាយុ១៤ឆ្នាំ ដល់ក្នុងផ្ទះទាំងយប់ ហើយ​ឃើញចៅស្រីគេ ចូលក្នុងបន្ទប់ទឹក ក៏លបលួចចូលតាម រួចធ្វើសកម្មភាពឱបថើប ចៃដន្យជីដូនក្មេងស្រីរងគ្រោះមកទាន់ឃើញ ក៏ផ្អើលឆោឡោហៅបងប្អូនឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។

ករណីខាងលើនេះ បានកើតឡើង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ស្ថិតក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកល្វាឯម បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មួង ម៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ជនសង្ស័យឈ្មោះ មួង ម៉ន បានមករកក្មេងស្រីរងគ្រោះដល់ខាងមុខផ្ទះ ខណៈនោះក្មេងស្រីរងគ្រោះបានចុះពីលើផ្ទះ រួចចូលទៅក្នុងបន្ទប់ទឹក ដោយឃើញក្មេងស្រីរងគ្រោះចូលបន្ទប់ទឹក ភ្លាមនោះជនសង្ស័យបានចូលទៅក្នុងបន្ទប់ទឹកជាមួយដែរ រួចធ្វើសកម្មភាពចាប់ឱបថើប។ លុះបានបន្តិចក្រោយមក ក្មេងស្រីរងគ្រោះ ក៏ចេញពីបន្ទប់ទឹកមុន ខណៈនោះស្រ្តីឈ្មោះ យ៉ុន ស្រី ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ ឃើញក្មេងស្រីរងគ្រោះចេញពីបន្ទប់ទឹក ហើយឃើញមានមនុស្សម្នាក់ទៀតនៅក្នុងបន្ទប់ទឹក ជីដូន​ក៏បានស្រែកឆោឡោឡើង ធ្វើឲ្យជនសង្ស័យ ភ័យរត់គេចខ្លួនសំដៅទៅផ្ទះ ។

ក្រោយពីមានហេតុការណ៍កើតឡើង ក្រុមគ្រួសារសាច់ញាតិក្មេងស្រីរងគ្រោះ បានទៅឃាត់ខ្លួនជនសង្ស័យរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការតាមច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post