header ads

Sponsor

ភ្នំពេញៈ ហ្គេមបាញ់ត្រីលើផ្សារស្ទឹងមានជ័យថ្មី ជាន់ទី៣ បើកលេងយ៉ាងរំភើយ ដោយមិនខ្លាចញញ្ជើតសមត្ថកិច្ចមូលដ្ឋានឡើង ធ្វើឲ្យ​មហាជន ក៏ដូចជាប្រជាពលរដ្ឋមានការរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ច ពិសេសលោកមេប៉ុស្តិ៍ស្ទឹងមានជ័យទី១តែម្ដង។

ប្រជាពលរដ្ឋ លើកឡើងថា កន្លងមក អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងក្តៅកគុកឲ្យ​អភិបាលខណ្ឌទាំង១២ និងលោកអធិការខណ្ឌ​ទាំង១២ លុបបំបាត់ និងចុះបង្ក្រា​បល្បែងអស់ទាំងនោះ ដែលមាននៅក្នុងខណ្ឌ និងមូលដ្ឋានហេតុ ផ្ទុយទៅវិញសមត្ថកិច្ចខណ្ឌមានជ័យ ពិសេសលោកមេប៉ុស្តិ៍ស្ទឹងមានជ័យទី១ មិនបានស្ដាប់ និងយកចិត្តទុកដាក់ប្រសាសន៍​របស់លោកអភិបាលរាជធានីភ្នំពេញ និងលោកស្នងការក្រុងភ្នំពេញឡើយ ថែមទាំងបណ្ដែតបណ្ដោយឲ្យ​មូលដ្ឋានខ្លួនសុទ្ធតែល្បែងបាញ់ត្រី និងអ៊ី​ធើណេត បើករីក​ដូចផ្សិត ជាក់ស្ដែងផ្សារស្ទឹងមានជ័យថ្មី ជាន់ទី៣ជាដើម កំពុងបើកលេងហ្គេមបាញ់ត្រីយ៉ាងរំភើយ ឬលោកមេប៉ុស្តិ៍រវល់តែអង្គុយរង់ចាំទទួលលាបសក្ការៈពីម្ចាស់ទីតាំងទាំងនោះ ទើបមិនហ៊ានចុះបង្គ្រាប?

ពលរដ្ឋ បន្តលើកឡើងថា កន្លងមកមាន​សិស្សសាលា និងក្មេងស្ទាវជាច្រើន បាននាំគ្នា​ពពាក់ពពូនប្រមូលផ្ដុំគ្នានៅក្នុងទីតាំងហ្គេមបាញ់ត្រីក្នុងផ្សារស្ទឹងមានជ័យថ្មី ជាន់ទី៣ មាន​អ្នកខ្លះគេចពីការរៀនសូត្រ យកលុយទៅលេងល្បែងហ្គេមបាញ់ត្រី អ្នកខ្លះមិនចូលផ្ទះមិនចូលសាលារៀន រីឯក្មេងខ្លះទៀតមិនមានលុយទៅលេង ចេញទៅធ្វើសកម្មភាព ឆក់ ប្លន់ លួច ជាដើម សុទ្ធតែ​ចេញពីល្បែងហ្គេមទាំងនេះ។

ប្រជាពលរដ្ឋ រង់ចាំមើល ថាតើសមត្ថកិច្ចខណ្ឌមានជ័យ ពិសេស​លោកមេប៉ុស្ដិ៍ស្ទឹងមានជ័យទី១ ហ៊ានបង្ក្រាប ឬយ៉ាងណា តើលោកមានវិធានការយ៉ាងណាចំពោះទីតាំងហ្គេមបាញ់ត្រី ដែលផ្ដល់ជាកន្លែងដល់សិស្សសាលាគេចពីការរៀនសូត្របែបនេះ?៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post