header ads

Sponsor

សេចក្ដីជូនដំណឹង ក្រុមហ៊ុនអចលនទ្រព្យឋានព្រះព្រហ្ម យេីងខ្ញុំមានពុះឡូតិ៍សមុទ្រ 🤪ដែលមានបណ្ដាញទឹក ភ្លេីង បណ្ដាញលូ រួមទាំងកាត់ប្លង់រាវជូនត្រឹមត្រូវតាមច្បាប់ព្រៃ សូមប្រញាប់រួសរាន់ឡេីង សមុទ្រមានកំណត់ ។ 😇😇😇

នេះជាសារមួយលើកឡើងរបស់ ឯកឧត្តមវិល្លាម ក្រោយពីឃើញមានការបោះបង្គោល ដល់ក្នុងទឹកសមុទ្រ របស់ក្រុមហ៊ុនអចលនទ្រព្យមួយ ហើយឯកឧត្តមមានការងឿងឆ្ងល់ជាខ្លាំងថាមានផ្ដល់ប្លង់កម្មសិទ្ធិរឹង ជូនទៀត និងសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាឆ្លើយបំភ្លឺចំពោះករណីនេះផង។

ក្នុងនោះលោកបានលើកឡើងថា៖

បោះបង្គោលដល់ក្នុងសមុទ្រទៀត ?

សូមបញ្ជាក់ថា សមុទ្រ បឹងបួរ ព្រៃភ្នំ ទន្លេ ជាកម្មសិទ្ធរបស់រដ្ឋ ! តេីការបោះបង្គោលដល់ក្នុងសមុទ្រនេះ ឈរលេីប្លង់កម្មសិទ្ធប្លង់រឹងឬប្លឹងរាវ ? បេីប្លង់រឹង ជាប្លង់រឹងត្រឹមលេីដី ឬលាតសន្ធឹងដល់ក្នុងសមុទ្រ ?

នេះជារូបភាពនៅសមុទ្រខេត្តកំពត ផ្សព្វផ្សាយលក់ដោយក្រុមហ៊ុនលក់អចលនទ្រព្យមួយ ដែលអះអាងថាមានប្លង់រឹង ដូចនេះខ្ញុំឆ្ងល់ថាតេីប្លង់រឹងត្រឹមឆ្នេរចំងាយ៥០មែត្រ ឬប្លង់រឹងចូលដល់សមុទ្រ ទេីបគេអាចបោះបង្គោលចូលសមុទ្របានដូចនេះ?

សូមអាជ្ញាធរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានមេត្តាបំភ្លឺ ដោយអនុគ្រោះ បេីមិនទទួលបានការបំភ្លឺជាក់លាក់ ខ្ញុំនិងដឹកនាំក្រុមការងារចុះស្រាវជ្រាវ តាមដានហេីយ ។

បញ្ជាក់ ៖ អ្នកវិនិយោគអាចវិនិយោគបានលុះត្រាទទួលបានសិទ្ធអនុប្បយោគ ឬសម្បទានពីរដ្ឋ តែឋិតក្នុងល័ក្ខខ័ណ្ឌមួយចំនួន ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post