header ads

Sponsor


(ស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធាន សសយក ខេត្តស្វាយរៀង បានជួបសំណេះសំណាល និងប្រគល់Ipaid Mini ជារង្វាន់លើកទឹកចិត្ត ដល់ក្មួយ ផៃ វុទ្ធី សិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យស្វាយរៀង ជាសិស្សពូកែគណិតវិទ្យា ទទួលចំណាត់ថ្នាក់លេខ៧ ទូទាំងប្រទេស ដែលទើបបញ្ចប់កាលប្រលងថ្មីៗនេះនៅខេត្តសៀមរាប។
 រង្វាន់Ipaid Mini ទទួលបានពីសសយក ខេត្តស្វាយរៀង និងសប្បុរសជន ។ សូមបញ្ជាក់ថា យុវសិស្ស ដែលទទួលបានជ័យលេភីថ្នាក់ជាតិរូបនេះ និងទទួលបាន៖ សេចក្តីប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេសដោយ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់ វីញ្ញាបនបត្យបញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់ និងប្រាក់រង្វាន់តាមចំណាប់ថ្នាក់ផងដែរ៕ ដោយ៖ស្វាយរៀង





ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post