header ads

Sponsor

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នាសៀលថ្ងៃទី២ ឧសភា ២០១៩នេះ បានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោសទណ្ឌិត សម រង្ស៊ី ដាក់ពន្ធនាគារ៨ឆ្នាំ និងពិន័យប្រាក់២០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់កងទ័ពមិនអោយស្ដាប់បង្គាប់ និងបទធ្វើអោយខូចទឹកចិត្តកងទ័ព។

កាលពីរសៀលថ្ងៃទី ២២ មេសា ឆ្នាំ២០១៩ លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងញុះញង់កងទ័ពមិនអោយស្ដាប់បង្គាប់របស់ទណ្ឌិត សម រង្ស៊ី  មក​បើកសវនាការជាសាធារណៈ នៅចំពោះមុខមេធាវីការពាក្ដីអោយជនជាប់ចោទ គឺមេធាវី សំ សុគង់។ សវនាការនេះ ធ្វើឡើងនៅចំពោះមុខមេធាវីគូភាគី និងកំបាំងមុខជនត្រូវចោទ សម រង្ស៊ី។

តុលាការបានផ្ដើមចោទប្រកាន់លោក សម រង្ស៊ី ពីបទញុះញង់កងទ័ពកុំអោយស្ដាប់បង្គាប់រាជរដ្ឋាភិបាល បទធ្វើអោយខូចទឹកចិត្តកងទ័ព និងបទប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៧។

កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ លោកមេធាវី វង្ស ភក្ដី មេធាវីតំណាងដោយអាណត្តិរបស់ក្រសួងការពារជាតិ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី មកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ បទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។

ពាក្យបណ្តឹងរបស់មេធាវីតំណាងក្រសួងការពារជាតិ បានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៉ី នៅលើបណ្ដាញសង្គមធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។

នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៧ លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យកងទ័ពបង្វែកាណុងកាំភ្លើងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន តទៅទៀត។

ក្រោយពីដាក់ពាក្យបណ្ដឹងរួច លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រដចចោទប្រកាន់លោក សម រង្ស៊ី ជាផ្លូវការ ហើយបញ្ជូនអោយចៅក្រមសម្រេចតាមនីតិវិធី ក្រោមរូបភាពជនជាប់ចោទនៅក្រៅឃុំ ៕
ផ្ដល់សិទ្ធិដោយ campost

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post