header ads

Sponsor

កំពតៈ ឆ្មាជាច្រើនក្បាល ត្រូវបានអ្នកភូមិផ្សេងៗគ្នា យកមកប្រលែងចោលក្នុងវត្តគិរីបុប្ផារំពើន ស្ថិតក្នុងឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស។

បើតាមការឲ្យ​ដឹងពីព្រះសង្ឃមួយអង្គគង់នៅវត្តគិរីបុប្ផារំពើន មានសង្ឃដីកាប្រាប់អ្នកយកព័ត៌មានថា ឆ្មាប្រហែល៣០​ក្បាល ត្រូវបានអ្នកភូមិផ្សេងៗគ្នា ដាក់បាវយកមកប្រលែងចោលនៅក្នុងវត្ត។

ព្រះសង្ឃអង្គនោះ បានមានសង្ឃដីកាបន្តថា ឆ្មាធំរត់ពូនអស់ហើយ នៅតែឆា្មតូចៗ ព្រះអង្គថា ការភ្ញាក់ផ្អើលរបស់ញោមញាតិថា មានឆ្មា និងឆ្កែខាំមនុស្សស្លាប់ ទើបមានឆ្មាជាច្រើនក្បាលត្រូវបានគេយកមកប្រលែងចោលក្នុងវត្តអារាម។

លោក ជួន ចេន អាយុ៥៧ឆ្នាំ​ មានស្រុកកំណើតនៅកម្ពុជាក្រោម និងធ្លាប់បួសជាសង្ឃនៅវត្តប្រជាសង្គំភ្នំក្រពើ ឃុំប្រសាទភ្នំខ្យង ស្រុកកំពង់ត្រាច និងជាគ្រូបុរាណបិតថ្នាំ មុខរបួសឆ្មា និងឆ្កែខាំ បាននិយាយប្រាប់ឲ្យដឹងថា ថ្មីៗនេះមានពលរដ្ឋជាច្រើនាក់ ត្រូវបានឆា្ម និងឆ្កែខាំយកមកអោយគាត់ព្យាបាលរបៀបបុរាណ។ ជាក់ស្ដែងនៅភូមិរំពើន ក្នុងឃុំស្ដេចគង់ខាងលិចនេះមានអ្នកឆា្មខាំ និងឆ្មាខ្វាច១០នាក់ហើយបានជា។ ថ្មីៗនេះមានពលរដ្ឋម្នាក់ទៀត នៅភូមិភ្នំខ្យងឃុំប្រាសាទភ្នំខ្យង ក៏ត្រូវបានឆ្មាខាំអោយរបួសត្រង់ជើងផងដែរ តែគាត់បានព្យាបាលបិតថ្នាំរួចហើយ។

លោក ជួនចេន និយាយប្រាប់ថា ស្ត្រីម្នាក់នៅភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ក៏​ត្រូវរងគ្រោះដោយសត្វឆ្កែខាំដែរ តែគាត់បានបិតថ្នាំរួចហើយធានាមិនហើម និងមិនអោយមានបញ្ហា។ លោកគ្រូ ជួន ចេន និយាយថា បើឆ្មានិងឆ្កែខាំទុកយូរថ្ងៃពេកមិនអាចជួយសង្រ្គោះបានទេ។

គេបានដឹងថា នៅតាមទីជនបទកំពុងភ្ញាក់ផ្អើលរឿងឆា្មខាំ និងឆ្កែខាំថា កើតជំងឺ​ឆ្កួត អ្នកខ្លះក្រាន់តែឆ្មាខ្វាច ក៏ទុកព្រួយរត់ទៅរកគ្រូព្យាបាលដែរ ធ្វើអោយសត្វឆ្មា និងឆ្កែ ត្រូវបានពលរដ្ឋយកទៅបោះ​ចោលក្នុងវត្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post