header ads

Sponsor

ចុចអាន ៖ ចាប់ខ្លួនសេដ្ឋវិទូដែលចាត់ទុកកម្ពុជាថាហង្សសេដ្ឋកិច្ច ក្រោយរកស៊ីបោកពលរដ្ឋក្រីក្រ

បាត់ដំបង  ៖ យោងតាមគេហទំព័រ ខ្មែរឯករាជ្យបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីឆបោកលក់ដីចំការ និងថែទាំដំណាំដូងក្រអូបឲ្យប្រជាពលរដ្ឋ ។

អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង ២ និង៣០នាទី រសៀល ដោយកម្លាំងនគរបាលទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណីឆបោកលក់ដីចំការ  កម្លាំងនគរបាលបានចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមាន ៖
 ១-ឈ្មោះ ឈី ចរិយា «ហង្សព្រីនយ៉ា» ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ឃុំទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

២-ឈ្មោះ ឈិត រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិបោះពោធិ៍ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង

៣-ឈ្មោះ ជឺ ចិន្ដា ភេទប្រុស អាយុ ៤៧ឆ្នាំ ទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្ននេះដីធ្លីមានការឡើងគ្រប់ ទីកន្លែង តំបន់ ហើយជាឱកាសសម្រាប់ជនខិលខូចមួយចំនួន ដោយបានប្រើប្រាស់ឈ្មោះក្រុមហ៊ុនផ្សេងៗ ដែលមិនដឹងថាមានច្បាប់ ឬអត់ ធ្វេីការវិនិយោគជាមួយប្រជាពលរដ្ឋ តាមរយៈ លក់ដីហិចតាហេីយ ដាំដុះ និងថែដំណាំ ឬពុះជាងដីល្វែងលក់ ដើម្បីប្រាក់ចំណេញជាដើម ដែលសកម្មភាពទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋខ្លះ ទៅខ្ចីបុលធនាគារ ដើម្បីយកលុយទៅវិនិយោគជាមួយក្រុមហ៊ុននោះ លុះទិញហេីយក្រុមហ៊ុនទាំងនោះរំលាយចោលអស់យកតែលុយកក់៕



សូមជម្រាបជូនថា ខណៈបណ្ដាប្រទេសក្នុងតំបន់អាស៊ី រួមមានចិន ហុងកុង និងសិង្ហបុរី ជាដើម ត្រូវបានគេប្រសិទ្ធនាមថា ជាស្ដេចនាគ ជាស្ដេចខ្លា ខាងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់នោះ លោក ហង្ស ព្រីន្សយ៉ា ដែលជាអ្នកសេដ្ឋកិច្ច និងជាអ្នកជំនួញដីធ្លីធំមួយ ក៏បានរំពឹងថា កម្ពុជា នឹងក្លាយជាហង្សខាងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីផងដែរ។ លោកបានថ្លែងបែបនេះ ក្នុងពិធីចុះអនុស្សណៈ ឬ MOU ជាមួយក្រុមហ៊ុនយក្សធំមួយរបស់ប្រទេសចិន និងប្រទេសថៃ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីល្ងាចថ្ងៃទី២៨ ខែមីនា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post