header ads

Sponsor

កំពង់ឆ្នាំងៈ ក្មេងស្រី អាយុ៣ឆ្នាំ ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម និងមនុស្ស៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តឡិចស៊ិស RX 300 ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពី​វេលាម៉ោង១១៖៣០នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចផ្លូវថ្មីគោកព្រះ  ភូមិសាស្រ្ត ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ច ដែលចុះដល់កន្លែងកើ​តហេតុ បានឲ្យ​ដឹងថា គ្រោះថ្នាក់នេះ បង្កដោយរថយន្ត​ម៉ាកឡិចស៊ីស RX 300 ពណ៌ស្ករ ស្លាកលេខសៀមរាប 2B.1169 បើ​កបរដោយឈ្មោះ ផាត់ ធានី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង និង​រួមដំណើរជាមួយ៧នាក់​ ធ្វើដំណើរទិសដៅពីខេត្តកំពង់ធំ មកខេត្តកំពង់ឆ្នាំង ពេលមកដល់ចំណុចខាងលើ បាន​ក្រឡាប់ធ្លាក់ផ្លូវជាច្រើនត្រឡប់​ បណ្ដាលឲ្យ​មានអ្នកស្លាប់ និងរបួសតែម្ដង។

ក្មេងស្រីដែលស្លាប់ ឈ្មោះ សុត ចាន់ជាស៊ី អាយុ៣ឆ្នាំ និងមនុស្ស៤នាក់ រងរបួស ត្រូវបាននាំយកទៅ​ធ្វើ​ការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post