header ads

Sponsor

ក្រោយពី នាយប្រុញ ដែលជាតារាសម្ដែង និងជាប្អូនដេនីក្វាន់ បានយកសញ្ញាសក្តិ និងឯកសណ្ឋាន ទៅពាក់ថត ទៅឡង់សេ បង្ហោះ នៅលើបណ្តាញសង្គម ក្នុងពិធីខួបកំណើត រួចមក

អ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ធនាគារ  លោក នុត សវនា បានបង្ហោះសារក្នុងន័យណែនាំ ដើម្បីឲ្យមានភាន់ច្រឡំ ព្រោះ សញ្ញាសក្តិ និងឯកសណ្ឋាន នេះគេប្រើជាមួយអាវស ខោស ដោយមន្ត្រីជាន់ខ្ពស់ ថ្នាក់វរមន្ត្រី ឬឧត្តមមន្ត្រី របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច ឬមុខងារសាធារណៈ សម្រាប់ចូលរួមក្នុងព្រះរាជពិធីរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សំណេរ របស់លោកដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា « ការប្រើប្រាស់ សញ្ញាសក្តិ និងឯកសណ្ឋាន របស់ស្ថាប័នសាធារណៈ សុទ្ធតែត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ (លើកលែងតែសន្តិសុខខណ្ឌ ដែលជាកម្រិតមូលដ្ឋាន) »។

លោកបន្តថា «ជាក់ស្តែង បើខ្ញុំមិនច្រលំទេ សញ្ញាសក្តិ និងស្លាកសញ្ញា ដែលនាយប្រុញកំពុងឡង់សេនេះជាប្រភេទត្រូវបានដាក់ឲ្យប្រើជាមួយអាវស ខោស ដោយមន្ត្រីជាន់ខ្ពស់ ថ្នាក់វរមន្ត្រី ឬឧត្តមមន្ត្រី របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច ឬមុខងារសាធារណៈ សម្រាប់ចូលរួមក្នុងព្រះរាជពិធីរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា »។

លោកអ្នកនាំពាក្យ បញ្ជាក់ថា « បើពាក់ថតកុន ឬថតសារអប់រំ យើងគួរប្រើឯកសណ្ឋា នឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ តែបើយករបស់ផ្លូវការមកឆ្នៃតាមការរវើរវាយពេលពុលសារជាតិអ័រម៉ូន ឬបូថក់ វាអាចបង្កគ្រោះថ្នាក់ដល់ខ្លួន។ អញ្ចឹងហើយបានជាគេតែងតែទូន្មានថា “ពេលស្រវឹង សូមកុំបើកបរ”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post