header ads

Sponsor

ក្រោយពីអាជ្ញាធរបាត់ដំបងឃាត់ខ្លួន ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ដី ក្រោយទទួលបណ្ដឹងពីពលរដ្ឋថាបានលក់ដីខ្យល់ ដើម្បីបំភ្លឺរួចមក លោក ហង្ស ព្រីន្សយ៉ា ជាម្ចាស់ក្រុមហ៊ុន ជាអ្នកសេដ្ឋកិច្ចវិទូ បានអះអាងថា លោកបានយកឯកសារទិញដីក្នុងគម្រោងឋានព្រះឥន្ទអោយមើលដោយមិនបានគេច និងហ៊ានយកក្បាលមកបញ្ជាក់ថា លោកនឹងយកក្បាលមកធានាប្រសិនបើមានអតិថិជនណាម្នាក់ទិញដីគម្រោងឋានព្រះឥន្ទ ហើយមិនបានចម្ការ។

ដោយលោកថានេះជាករណីចាប់ជំរិត និងធ្វើសុីពីភាគីណាមួយដែលចង់បង្ខូចឈ្មោះក្រុមហ៊ុនលោក ហើយនៅពេលដែលលោកចូលខ្លួនទៅបំភ្លឺ តបតាមការកោះហៅ បែរជាមានបុគ្គលម្នាក់ស្នើឲ្យលោកប្រគល់លុយ៩មុឺនដុល្លារ ដើម្បីកុំឲ្យវែងឆ្ងាយ។

តាមរយៈផេគ លោក ហង្ស ព្រីន្សយ៉ា បានសរសេររៀបរាប់ និងស្នើឲ្យសម្ដេចតេជោជួយផងដែរ នៅព្រឹកថ្ងៃទី ០៩ ខែឧសភានេះ ដោយមានខ្លឹមសារដូចខាងក្រោម៖

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ ជំរុញអោយបង្កើនការវិនិយោគលើកសិកម្ម តែអ្នកកសិកម្មកំពុងត្រូវបានក្តិចត្រួយ ក្រោយលូតល្មមឆ្ងាញ់ ។ រយៈពេលមិនដល់ ២៤ម៉ោងនេះ ខ្ញុំឆ្លើយតបរាល់អ្នកឆាតមកសួរ ។

ខ្ញុំសូមសរសើរអាជ្ញាធរបាត់ដំបង ដែលគិតគូរដល់ ប្រជាពល ខ្លាចទិញចំដីខ្យល់ ខ្ញុំបានមកបំភ្លឺដោយភ្ជាប់រាល់ឯកសារដែលមាន និង ចំនួន សមាជិកម្ចាស់ចំការនៅបាត់ដំបង ហើយអាជ្ញាធរបានអញ្ជើញមកបំភ្លឺផងដែរថាបានទៅមើលដីដោយផ្ទាល់ឬទេ។ ចប់ពីខាង អធិការក្រុង លេចចេញពត៍មាន១ថា ខ្ញុំលក់ដីខ្យល់ ការផ្សាយដោយផ្ទុយស្រឡះពីការពិត ។

នៅថ្ងៃទី៧ តម្លៃកេរ្តិ៍ឈ្មោះខ្ញុំត្រឹម$9000 ដើម្បីបញ្ចប់តែខ្ញុំមិនព្រម លេខចេញពត៍មាន១ ថ្ងៃទី២តម្លៃ កេរ្តិ៍ឈ្មោះខ្ញុំកើន ដល់ $90000 ដើម្បីបញ្ចប់ខ្ញុំថាអត់លុយទេ យប់ចេញពត៍មានព្រាត ព្រឹកចេញទៀត សុទ្ធតែពត៍មានជម្រុញដើម្បី ជម្រិត ។ 

តម្លៃកេរ្តិ៍ឈ្មោះខ្ញុំត្រូវបានខ្សិបដោយ ជនមិនស្គាល់ អត្តសញ្ញាណ ស្គាល់តែមុខ គាត់មិនមែន អាជ្ញាធរ ទេ។

ខ្ញុំ និង Eco Hero ដោយមានការជ្រោមជ្រែងពី បងៗនិងពូមីងដែលស្រលាញ់ចម្ការ ខិតខំណាស់ សូមកុំទុកខ្ញុំជាសាច់ជ្រូកអី សូមគិតដល់លទ្ធផល ១០ ឆ្នាំក្រោយជាធំ ។

រីឯសារពត៌មាន សូមសុំការបំភ្លឺពីខ្ញុំសិនមុនសម្រេចចុះផ្សាយ ខ្ញុំមិនមែនជាជនល្មើសទេ ។ ចំការខ្ញុំធ្វើរាល់ថ្ងៃ ខុសពីអ្វីដែល គាត់សរសេរ ។ ជាការពិតណាស់ កេរ្តិ៍ឈ្មោះ ខ្ញុំ ល្មមជាការចាប់អារម្មណ៍ដល់មហាជន អោយចូលអាន ដើម្បីម្ចាស់ផេចបានចំណូល តែសូមគិតដល់លទ្ធផលដែលធ្វើបាបខ្ញុំផង ។

ខ្ញុំបាទ សូមអរគុណដល់ បងៗ ពូមីងដែលនៅតែជឿលើ ប្អូនលើក្មួយទោះកំពុងត្រូវបាន កាប់ ហាន់ ក៏ដោយ ។

សូម សម្តេចនាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ដល់ខ្ញុំជាអ្នក លើកស្ទួយកសិកម្មផង ។ សូមរដ្ឋក្រសួង ពត៌មាន រឹតបន្តឹងសារព័ត៌មាន កាប់ហាន់ ដែលសរសេរពត៌មានមិនពិត
ផង ។ ខ្ញុំស្រលាញ់ស្រុកខ្មែរ ទោះមានការរំខានបន្តិចមែនតែ ខ្ញុំនៅតែខិតខំ ហើយកាន់តែខិតខំធ្វើ បន្ថែមទៀត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post