header ads

Sponsor

ស្វាយរៀងៈ នាថ្ងៃ​ពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានឆែកឃើញតាមរយៈគណនីអាខោនហ្វេសប៊ុករបស់ឈ្មោះ គឹម  បញ្ញា (Kim Panha) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានសរសេរបរិហារកេរ្តិ៍ ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។

យោងតាមសមត្ថកិច្ចបានអោយដឹងថា ក្រោយពីបានមើលហ្វេសប៊ុករបស់ជនសង្ស័យបង្ហោះ រួចមក សមត្ថកិច្ច បានចុះទៅស្រាវជ្រាវរកឃើញជនសង្ស័យខាងលើនៅចំណុច ភូមិតាពៅ សង្កាត់បាវិត  ក្រុងបាវិត ខេត្តស្វាយរៀងរួច សមត្ថកិច្ចបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពខាងលើ បានបន្តទៀតថា ជនសង្ស័យ បានឆ្លើយសារភាពថា នៅក្នុងអំឡុងឆ្នាំ២០១៨  ខ្លួនបានចូលធ្វើការនៅក្រុមហ៊ុនកាស៊ីណូ បាវិត ម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពេលនោះខ្លួនបានទិញទូរស័ព្ទដៃ១គ្រឿង ប្រភេទស្មាតហ្វូន រួចក៏បង្កើតហ្វេសប៊ុកឈ្មោះ គឹម បញ្ញា (Kim Panha) ហើយពេលដែលខ្លួនបង្ហោះហ្វេសប៊ុកម្ដងៗ ខ្លួនតែងតែបង្ហោះជេរព្រះមហាក្សត្រ  ជេរសម្ដេច ហ៊ុន សែន ជេរសម្ដេច ជា ស៊ីម ថា ពួកអាចុះហត្ថលេខា ពួកអាកាត់ទឹកដីកោះត្រល់អោយយួន លើសពីនេះទៅទៀត ខ្លួនរិះគន់ និង ជេរប្រមាថ តែសម្ដេច ហ៊ុន សែន ច្រើនជាងគេ។ ខ្លឹមសារមួយចំនួនទៀតដូចមាន ក្នុងរូបភាព ហ្វេសប៊ុក។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ ការបន្តតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post