header ads

Sponsor

រហូតមកដល់ពេលនេះ មានមនុស្សជាច្រើនបានស្គាល់ឈ្មោះ និង ស្គាល់ពីចំណុចខ្លាំងរបស់ទូរស័ព្ទស៊េរីថ្មី OPPO Reno ជាបណ្តើរៗហើយ ជាពិសេសគឺសមត្ថភាពកាម៉េរាក្រោយដែលបានបង្កប់បច្ចេកវិទ្យា 60X របស់ OPPO Reno 10X Hybrid Zoom ដែលបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និង ប្រកបដោយភាពច្នៃប្រឌិត ប្រៀបបានទៅនឹងអត្ថន័យក្នុងវីដេអូ Teaser របស់ Reno នោះដែរ គ្រាន់តែបានឃើញភ្លាម ឡើងព្រឺសំបុរគីង្គក់តែម្តង​ ព្រោះវាជាវីដេអូដែលទាក់ទាញខ្លាំង និង ច្នៃប្រឌិតខ្លាំងណាស់ មើលទៅវាត្រូវបានគេផលិតឡើងពីក្រុមមនុស្សដែលមាន Creative គ្មានដែនកំណត់ ដែលផលិតករទូរស័ព្ទទាំងនោះបានជ្រើសរើសនូវសម្ភារៈល្អៗ និង ទំនើបៗមករួមបញ្ជូលគ្នាតែមួយនៅក្នុងតួរខ្លួននៃ ស្មាតហ្វូន OPPO Reno Series នឹងបានសរសេរពាក្យមួយឃ្លាថា “ Get Ready For Reno” ដែលអាចឲ្យពួកយើងយល់បានថាអ្វីៗទាំំងអស់នឹងបង្កើតឡើងសម្រាប់បង្ហាញពីភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ។

តាមរយៈព័ត៌មានកន្លងមកយើងដឹងហើយថា បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom មិនមែនលំៗទេណា វាអាច Zoom ឡើងកប់ពពកតែម្តង!

 ព្រោះសូម្បីតែវីដេអូ Teaser ក៏បានបង្ហាញផងដែរថាស្មាតហ្វូនម៉ូឌែលថ្មីនេះ បង្កើតឡើងគឺមានភាពរឹងមាំ និង ផ្តល់ជំនឿចិត្តសម្រាប់អ្នកដែលនិយមថតរូបភាពវីដេអូ និង រូបភាពទេសភាពស្រស់ស្អាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ យោងតាមព័ត៌មានបែកធ្លាយបរទេសកន្លងមកថាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO នេះអាចមានពីរ ទៅបី ប្រភេទឯណោះ គ្រាន់តែម៉ូឌែលដែលត្រូវបំពាក់បច្ចេកវិទ្យា 60X Digital Zoom នោះមានតែក្នុងម៉ូឌែល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ!

 ដូច្នេះយើងមានតែរង់ចាំមើលថាតើវាមកដល់ប្រទេសកម្ពុជានៅថ្ងៃណាឲ្យពិតប្រាកដ និង អាចមានតម្លៃប៉ុន្មាន? ប៉ុន្តែតាមការកត់សំគាល់របស់ Admin នាពេលកន្លងមក សង្កេតឃើញថាក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាតែងតែបញ្ចេញផលិតផលថ្មីរបស់ខ្លួន ក្រោយរយៈពេល Warm Up យ៉ាងឆាប់រហ័ស វានឹងបង្ហាញខ្លួនម៉ូឌែលថ្មីរបស់ខ្លួននៅលើទីផ្សារហើយ!

គ្រាន់តែយើងខ្ញុំមិនទាន់ដឹងថាវានឹងត្រូវមកដល់ទីផ្សារកម្ពុជាប៉ុន្មានប្រភេទនោះទេ! ពិតជាចង់ឃើញខ្លាំងណាស់ OPPO Reno 10X Hybrid Zoom អើយ! ចង់បានមូយដែរ គ្រាន់ Zoom មើលភពផ្សេងៗដែលមិនអាចមើលឃើញនឹងភ្នែកបាន ជាពិសេស Zoom មើលមនុស្សដែលយើងលួចស្រលាញ់ មិនហ៊ានសារភាព ហេហេហេហេ (និយាយលេងទេបងប្អូន)!៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post